ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិបត្តិការនៃការឃាត់ចាប់រថយន្តអត់ពន្ធ ដើម្បីផាកពិនយ័បង់ចូលថវិកាជាតិ

213

ខេត្តព្រះសីហនុ ៖ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ បានអះអាងថា ប្រតិបត្តិការនៃការឃាត់ចាប់រថយន្តអត់ពន្ធ ដើម្បីផាកពិនយ័បង់ចូលថវិកាជាតិ និងពង្រឹងនិតិវិធីច្បាប់ លើការនាំចូលរថយន្តមកប្រើប្រាស់ម្ចាស់រថយន្តត្រូវតែបង់ពន្ធតាមច្បាប់កំណត់ ។

លោកទុំ ណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ បានឲ្យ ដឹងថា មានរថយន្តអត់ពន្ធ04គ្រឿងថ្មីទៀតត្រូវបានសមត្ថកិច្ចគយឃាត់ចាប់នៅខេត្តព្រះសីហនុ ក្នុងនោះនៅថ្ងៃទី២ឧសភា2019នេះ សមត្ថកិច្ចគយ សហការជាមួយកម្លាំងកងរាជអាវុធហត្ថនិងនគរបាល ឃាត់ចាប់រថយន្តទំនើបគេចពន្ធចំនួន02គ្រឿងយកមកផាកពិនយ័តាមផ្លូវច្បាប់។

គឺរថយន្តទេសចរណ៍ ចង្កូតឆ្វេង រួមមាន:
១-LEXUS LX570 ពណ៌ស្ករ ឆ្នាំផលិត2015 ពាក់ផ្លាកលេខ ភ្នំពេញ2AR-8288(ជាផ្លាកលេខក្លែងក្លាយ) ។
២-RANGE ROVER ពណ៌ខ្មៅ ឆ្នាំផលិត 2006 ពាក់ផ្លាកលេខ ភ្នំពេញ 2AD-2359 (យកផ្លាកលេខ របស់រថយន្ត HYUNDAI SANTA FE មកបំពាក់បន្លំ)។

ជាមួយគ្នានេះ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩ មន្រ្តីគយសាខាខេត្តព្រះសីហនុ ក៏បានធ្វើការចាប់ឃាត់ទុករថយន្តជា បណ្តោះអាសន្នរថយន្តទេសចរណ៍ ចង្កូតឆ្វេងចំនួន ០២ គ្រឿងទៀតផងដែរ រួមមាន:
១-TOYOTA APLARD ពណ៌ស ឆ្នាំផលិត2015 ពាក់ផ្លាកលេខ ភ្នំពេញ2AM-1706(ជាផ្លាកលេខក្លែងក្លាយ) ។
២-LEXUS RX450h ពណ៌ ស ឆ្នាំផលិត 2010 ពាក់ផ្លាកលេខ ភ្នំពេញ 2AO-1006 (បន្លំពាក់ផ្លាកលេខ របស់រថយន្ត TOYOTA PRIUS)។

បច្ចុប្បន្នរថយន្តខាងលើត្រូវ បានមន្ត្រីគយសាខា ខេត្តព្រះសីហនុ ធ្វើកំណត់ហេតុល្មើសច្បាប់គយ ដើម្បីអោយម្ចាស់ចូល ខ្លួនមកបំពេញតាមនិតិវិធីគយជាធរមាន ។

បើតាមលោកទុំ ណូ បញ្ជាក់ថាប្រតិបត្តិការនៃការឃាត់ចាប់រថយន្តអត់ពន្ធនេះ ធ្វើឡើងមិនត្រឹមតែដើម្បីផាកពិនយ័បង់ចូលថវិកាជាតិតែមួយមុខនោះទេ ក្នុងនោះគោលដៅសំខាន់គឺពង្រឹងនិតិវិធីច្បាប់ អាចនិយាយបានថាការនាំចូលរថយន្តមកប្រើប្រាស់ម្ចាស់រថយន្តត្រូវតែបង់ពន្ធតាមច្បាប់កំណត់ ហើយប្រតិបត្តិការចាប់ឃាត់រថយន្តអត់ពន្ធនេះគឺអនុវត្តន៌តាមគោលការណ៏ណែនាំពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដែលមានឯកឧត្តមយន្ត មីនជាប្រធាន៕

អត្ថបទដែលជាប់ទាក់ទង