ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ១៥០គ្រួសារ នៅសង្កាត់ ស្លាកែត ខេត្តបាត់ដំបង មកទទួលអំណោយកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន

111

បាត់ដំបង៖ លោក ស៊ូ អារ៉ាហ្វាត អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណ:ចលនាសាសនិកខ្មែរឥស្លាម ខេត្តបាត់ដំបង តំណាងដ៍ខ្ពង់ខ្ពស លោក ទេសរដ្ឋមន្រ្តី បណ្ឌិត អូស្មាន ហាស្សាន់ បាន នាំយកអំណោយកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន សប្បុរសធម៏ ចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ១៥០គ្រួសារ ដែលរស់នៅភូមិភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំប ខេត្តបាត់ដំបង។ ពិធីចែកអំណោយកញ្ចប់អាហារ ស្រាយបួស នេះបានប្រព្រឹត្ដទៅកាលពីថ្ងៃ សុក្រ១៤កើត ខែពិសាខ ឆ្នាំកុរឯកស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៩ ។

លោក ស៊ូ អារ៉ាហ្វាត បានបញ្ជាក់ថា៖ ក្នុងនាម លោក តំណាងឲ្យអាជ្ញាធរដែលដីខេត្តនិងតំណាងឱអង្គការ មូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា ដែលមានលោក ទេសរដ្ឋមន្ត្រី បណ្ឌិត​ អូស្មាន ហាស្សាន់ ជាប្រធាន លោក ប្រធានតែងតែ យកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខក្នុងការរស់នៅរបស់បងប្អូននៅតាមសហគមន៍ខ្មែរឥស្លាមជានិច្ច ជាពិសេសនៅក្នុងឱកាសបួសខែរ៉ាម៉ាឌននេះផ្ទាល់តែម្តង គឺលោក ប្រធាន បានខិតខំកៀងគោរកស្វែងជំនួយតាមបណ្តាលប្រទេសជាមិត្តដៃគូរមួយចំនួន ដើម្បីយកមកចែកជូនបងប្អូន និងធ្វើការអភិវឌ្ឍន៍ សហគមន៍ឥស្លាមយើងឱមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់។
ក្នុងឱកាសនេះលោកប្រធានក៏ បានស្នើសុំគោលការណ៍ទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំជួយរៀបចំកន្លែងថ្វាយបង្គំព្រះ នៅតាមមន្ទីរពេទ្យរដ្ឋ និងសាលារៀនរដ្ឋនានាផងដែរ។ ជាបញ្ចប់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជារទៅក្រសួងសុខាភិបាលអោយគ្រប់មន្ត្រីពេទ្យរដ្ឋ និងសាលា រៀនរបស់រដ្ឋទាំងអស់ត្រូវរៀបចំកន្លែងថ្វាយបង្គំព្រះសម្រាប់បងប្អូនសាសនិកខ្មែរឥស្លាម។
ក្នុងឱកាសនេះ លោក និងក្រុមការងារ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះមូលនិធិឌីយ៉ាណេតទួរគី ក៍ដូចជាប្រជាជននៃប្រទេសទួរគីផងដែរ ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនមកជួយប្រជាជនមូស្លិមកម្ពុជាតាមរយៈ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា សូមជូនពរអោយ លោកប្រធាន, ក្រុមការ ងារ និងប្រជាជនទួរគីទាំងអស់ សូមអោយបាន ស្លាម៉ាត់ ប៊ឺរកាត់ រ៉ម៉ាត់ និងតាតាប់កាន់អីម៉ាន់ពីអាល់ឡោះតាអាឡា។ រួមនិងក្រុមការងារបានអញ្ជើញចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋទាំង១៥០គ្រួសារនេះជាកិច្ចបញ្ចប់ ៕

អត្ថបទដែលជាប់ទាក់ទង