ចាប់ខ្លួន ឪពុកចុង ដែលល្បួងកូនស្រីចុងមានសតិមិនគ្រប់យកទៅ រំលោភ
កណ្តាល៖ ករណីរំលោភសេពសន្ថវៈ ដែលកើតហេតុនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ចន្លោះវេលាម៉ោង១១ទៅម៉ោង១២ជាង ចំណុចក្នុងព្រៃខាងក្រោយភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល នគរបាលបានស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ជាឪពុកចុង។
ជនរងគ្រោះ ឈ្មោះ វ ម ភេទស្រី អាយុ១៦
ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្តាល(វិបល្លាសស្មារតី)។ ជនសង្ស័យដែលសម្តថកិច្ច ឃាត់ខ្លួន ឈ្មោះ បូ វុន អាយុ៣៧
ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំ
នៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះឈ្មោះវ មបានទៅអង្គុយលេងលើបង់តែម្នាក់ឯង នៅក្នុងវត្តធម្មស្រះ ក្នុងភូមិធម្មស្រះ ឃុំ ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល នៅ
ពេលកំពង់អង្គុយលេង ស្រាប់តែជនសង្ស័យឈ្មោះបូ វុន ត្រូវជាឪពុកចុងបានដើរទៅនិយាយបបួលជនរងគ្រោះដែលជាកូនចុងថា៖
តោះទៅកន្លែងដដែល ដើរទៅមុនអញទៅចាំអញដើរទៅតាមក្រោយ បន្ទាប់មកជនរងគ្រោះ
បានដើរទៅក្នុងព្រៃខ្នងទំនប់ខាងត្បូងវត្តធម្មស្រះ
(កន្លែងកើតហេតុ) ពេលទៅដល់កន្លែងកើតហេតុ
ជនសង្ស័យបានចាប់ស្រាតខោជើងវែង និងខោលីអូ របស់ជនរងគ្រោះចេញ តែមិនបានដោះអាវទេ ហើយជនសង្ស័យបានឲ្យជនរងគ្រោះដេកនៅនិងដីក្បែរគុម្ពឬស្សី រួចហើយជនសង្ស័យបានស្រាតខោ
របស់ខ្លួន រួចយកប្រដាប់ភេទរបស់ខ្លួន ដាក់ចូលក្នុងប្រដាប់ភេទជនរងគ្រោះ រួចធ្វើសកម្មភាព រំលោភជនរងគ្រោះរហូតបានសម្រេច។ក្រោយពេលរំលោភជនរងគ្រោះរួច ជនសង្ស័យបានអោយជនរងគ្រោះដើរទៅផ្ទះ ជួនពេលនោះបងស្រីជនរងគ្រោះឈ្មោះពុធ ស្រីនី បានដើររកជនរងគ្រោះក៏បានឃើញ នៅក្នុងវត្តធម្មស្រះ ហើយសួរជនរងគ្រោះថា៖ទើបមកពីណា?ពេលនោះជនរងគ្រោះបានប្រាប់បងស្រីខ្លួនថា៖ ពូវុន ចាប់ ខ្ញុំ បន្ទាប់មកបងស្រីនិង ម្តាយជនរងគ្រោះ បាននាំជនរងគ្រោះ មកប្តឹងសមត្ថកិច្ចប៉ុស្តិនគរបាលភ្នំបាតតែម្តង។
តាមការសារភាពរបស់ជនសង្ស័យឲ្យដឹងថា៖ កាលពីថ្ងៃ អាទិត្យទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦ ជនសង្ស័យ បានធ្វើសកម្មភាព ចាប់រំលោភ ជនរងគ្រោះ នៅកន្លែងកើតហេតុខាងលើបានសម្រេចចំនួន១ដងហើយ ប៉ុន្តែជនរងគ្រោះមិនបានប្រាប់ម្ដាយឬបងប្អូនទេ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ ចុះឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក
ពញាឮ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕