ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រន្ទះបាញ់បណ្ដាលអោយ ស្លាប់មនុស្សម្នាក់និងរងរបួសកូនក្មេងតូច២នាក់

149

ខេត្តត្បូងឃ្មុំ:នៅល្ងាចថ្ងៃទី23 ខែឧសភា ឆ្នាំ2019 វេលាម៉ោង15:00នាទី នៅចំនុចមាត់បឹងត្រពាំងជោ ស្ថិតនៅភូមិឈើទាលទី2 ឃុំពាមជីលាំងស្រុកត្បូងឃ្មុំ មានករណីគ្រោះធម្មជាតិ(រន្ទះបាញ់)បណ្ដាលអោយ ស្លាប់មនុស្ស01នាក់និងរងរបួសកូនក្មេងតូច02នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោងកើតហេតុខាងលើមានឈ្មោះសាន់ ម៉ាន ភេទប្រុសអាយុ29ឆ្នាំ ជាតិឥស្លាម រស់នៅភូមិឈើទាលទី2 ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ បាននាំប្រពន្ធឈ្មោះ ម៉ាន ស៊ាសអាយុ25ឆ្នាំ និងកូនស្រីចំនួន02នាក់ទៅនេសាទត្រី(បង់សំណាញ់)នៅចំនុចខាងលើ ពេលទៅដល់ឈ្មោះសាន់ ម៉ាន ជាប្ដីបានចុះទៅលើកលបហើយប្រពន្ធនិងកូននៅមាត់បឹងក្រោមដើមរាំងខណ:នោះក៏មានខ្យល់និងភ្លៀងធ្លាក់មកស្រាប់តែរន្ទះបាញ់មកត្រូវប្រពន្ធនិងកូនតូចដែលនៅឈរចាំខាងលើតែម្ដងបណ្ដាលឲ្យស្លាប់ប្រពន្ធនៅហ្នឹងកន្លែងរីឯកូនពីរនាក់រងរបួសស្រាល។
1-ជនរងគ្រោះឈ្មោះម៉ាន ស៊ាស ភេទស្រីអាយុ25ឆ្នាំជាតិឥស្លាម(ស្លាប់)មានស្នាម របួសជាំខ្មៅពាសពេញខ្លួន និង របកដាច់ស្បែកលើដើមទ្រូងមួយកន្លែង ,គល់ចង្កេះមួយកន្លែង និង ខ្លោចសក់ក្បាល។
2.ជនរងគ្រោះឈ្មោះម៉ាន អាំមុី ភេទស្រីអាយុ9ឆ្នាំ(របួសស្រាល)របួសខ្នង។
3.ជនរងគ្រោះឈ្មោះម៉ាន ស្រីមី ភេទស្រីអាយុ01ឆ្នាំ(របួសស្រាល)មានស្នាមក្រហមម្រាមដៃ។
ក្រោយទទួលព័ត៌មានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីលាំងចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវឃើញថាសពពិតជាស្លាប់ដោយរន្ទះបាញ់ពិតមែនពុំមានពាក់ពន្ធ័និងបទល្មើសព្រហ្មទណ្ឌ។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង