ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនស្ម័គ្រចិត្តកាកបាទក្រហមរាជធានីភ្នំពេញ ចុះអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ នៅតាមស្តុបនានាក្នុងរាជធានីភ្នំពេញ

119

ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម របស់សាខាកាកបាតក្រហម រាជធានីភ្នំពេញបានចុះធ្វើការផ្សព្វផ្សាយ ណែនាំ ច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍និងគំនូសចរាចរណ៍ជាដើមនៅតាមបណ្ដាស្តុបមួយចំនួននៅក្នុងរាជធានីភ្នំពេញ បើទោះបីជានាពេលកន្លងមកនេះសកម្មភាពនេះត្រូវបានអាក់ខាតមួយរយៈពេលក្តី។

   ជាក់ស្តែង នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមស្តុបគោលដៅនានាក្នុងរាជធានីភ្នំពេញ។
   ជាមួយនឹងការអប់រំ ផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍មួយចំនួន ដូចជាការគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវ មានតម្លៃស្មើនឹងការចេះស្រលាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃ។ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ការបើកបរមានសណ្ដាប់ធ្នាប់ល្អ ជាសេចក្តីថ្លៃថ្នូរបស់យើងគ្រប់ៗគ្នា!។
  លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានមានប្រសាសន៍អោយដឹងថា  យុវជនស្ម័គ្រចិត្តកាកបាទក្រហម របស់សាខាកាកបាតក្រហម រាជធានីភ្នំពេញបានធ្វើសកម្មភាព ចុះធ្វើការផ្សព្វផ្សាយ ណែនាំ ច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍និងគំនូសចរាចរណ៍ជាដើមនៅតាមបណ្ដា ស្តុបមួយចំនួននៅក្នុងរាជធានីភ្នំពេញ ។
   លោកបន្តថា សកម្មភាពខាងលើនេះធ្វើឡើង ដើម្បី
ក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋពិសេសអ្នកដំណើរទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះថា ការគោរពច្បាប់ចរាចរណ៍គឺ គោរពអាយុជីវិតខ្លួនឯងនិងអាយុជីវិតអ្នកដទៃ អាចជៀសវាងនូវការកកស្ទះចរាចរណ៍ ការគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើអោយបាត់បង់អាយុជីវិតនិង ទ្រព្យសម្បត្តិផ្សេងៗ៕
អត្ថបទដែលជាប់ទាក់ទង