អភិបាលរាជធានីភ្នំពេញណែនាំអោយរដ្ឋបាលព្រៃឈើដាំជួសកូនឈើដែលងាប់នៅលើបណ្តោយផ្លូវ៦០ម៉ែត្រ
ភ្នំពេញ៖ក្រោយពីមានការណែនាំពីលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩លោកគាំសីហា នាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញបានដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើចុះដាំកូនឈើស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងអាណាចក្រខណ្ឌមានជ័យ។
លោកគាំសីហានាយខណ្ឌរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញបានអោយដឹងថាកូនឈើដែលដាំនៅពេលនេះគឺយើងដាំជួសកូនឈើដែលបានងាប់ដែលរដ្ឋបាលរាជធានីបានដាំកន្លងមក។លោកបន្តថាកូនឈើដែលដាំជួសនេះមានចំនួន២៨ដើមជាប្រភេទឈើធ្នុង។
លោកគាំសីហាបានបញ្ជាក់ទៀតថាកន្លងមកកូនឈើប្រភេទធ្នងនេះរដ្ឋបាលរាជធានីបានដាំអមសងខាងផ្លូវ៦០ម៉ែត្រនេះប្រមាណជិត៣០០ដើម។ប៉ុន្តែមានខ្លះត្រូវងាប់ទើបអភិបាលរាជធានីភ្នំពេញណែនាំមករដ្ឋបាលព្រៃឈើដាំជួសឡើងវិញនូវកូនឈើដែលបានងាប់នេះ៕