ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះគ្រូចៅអធិការវត្តសិរីសោភា ហៅអង្គតាម៉ិញ បានប្រគល់ទេយ្យទាន និងបច្ច័យជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ

106

ភ្នំពេញ៖ព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តសិរីសោភា ហៅអង្គតាម៉ិញ បានប្រគល់ទេយ្យទាន និងបច្ច័យជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដោយមានលោក ហែម ដារិទ្ធិ ជាប្រធានកិត្តិយស និងក្រុមការងារបានទទួលនារសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលដោយទឹកចិត្តសប្បាយរីករាយ និងអរព្រះគុណ។
លោកអភិបាលខណ្ឌពោធិសែនជ័យបានលើកឡើងថា៖ទេយ្យទានដែលលោកបានទទួកនាពេលនេះជាការរួមចំណែកដ៏សំខាន់ជាមួយអនុសាខាកាកបាទក្រហម ដោយលោកប្រធានកិត្តិយសសូមសន្យាថាៈ នាំយកទេយ្យទានដ៏ថ្លៃថ្លានេះ ចែកជូនដល់ជនទីទល់ក្រ ចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ និងអ្នកទទួលរងគ្រោះផ្សេងៗ ដោយយៈថាហេតុ។
ទេយ្យទានទាំងអស់ដែលប្រគល់ជូននោះរួមមាន៖ អង្ករ ១០បាវ, ទឹកត្រី ១៥យូរ, ទឹកស៊ីអ៊ីវ ១៥យូរ, សម្ភារៈប្រើប្រាស់ផ្ទះបាយ ២០សម្រាប់, ស្ករស ១០០គីឡូ មី ៤០កេស, ទឹកផ្លែឈើ ២០កេស, ទឹកបរិសុទ្ធ ២០កេស និងទឹកដោះគោខាប់ ១០០កំប៉ុង ព្រមទាំងបច្ច័យសរុបចំនួន ២លានរៀល)៕

អត្ថបទដែលជាប់ទាក់ទង