ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារមន្ទីរសាធារណការ​ខេត្តព្រះវិហារ​ សហការជាមួយមន្ត្រីបរិស្ថាន​ និងប្រជាពលរដ្ឋចុះកាត់ដើមឈើធំៗដែលបាក់តាត់ទទឹងថ្នល់២កន្លែងនៅខេត្តព្រះវិហារ

285

ខេត្តព្រះវិហារ៖ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសហការជាមួយមន្ត្រីបរិស្ថាននិងប្រជាពលរដ្ឋបានចុះកាត់ដើមឈើធំៗដែលបាក់តាត់ទទឹងថ្នល់២កន្លែងនៅខេត្តព្រះវិហារដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្រោយពីដើមឈើធំៗទាំងនេះបានដួលរំលំបណបណ្តាលមកពីភ្លៀងរួមជាមួយខ្យល់កន្រ្តាក់។

   មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថាល្ងាចថ្ងៃចន្ទ៩រោចខែពិសាខឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩នៅលេីកំណាត់ផ្លូវជាតិលេខ៦២មានករណីដួលរលំដេីមឈេីកាត់ទទឹងផ្លូវចំនួន០២កន្លែងគឺនៅត្រង់គីឡូម៉ែត្រ៤៥+០០០និងគីឡូម៉ែត្រ៦០+៣០០  ស្ថិតក្នុងឃុំរមណីស្រុករវៀងខេត្តព្រះវិហារបណ្តាលមកពីភ្លៀងរួមជាមួយខ្យល់កន្រ្តាក់ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ឡេីយ

    គិតត្រឹមល្ងាចថ្ងៃដដែលក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសហការជាមួយមន្ត្រីបរិស្ថាននិងប្រជាពលរដ្ឋបានជួយកាត់ចេញរួចរាល់ជាស្ថាពរហេីយអាចបន្តចរាចរណ៍បានដូចដេីមវិញហើយ។៕

 

អត្ថបទដែលជាប់ទាក់ទង