ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​បាល​ស្រុក​ស្ទឹង​ហាវ​ បង្ក្រាប​មុខសញ្ញា​លក់​ថ្នាំ​ញៀន​ តាម​រថយន្ត​ធុន​ធំ​

69

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០១៩​ វេលាម៉ោង៩​ ព្រឹក កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុកស្ទឹងហាវ​ បានបង្ក្រាប​មុខ​សញ្ញា​លក់​ចែកចាយ​ថ្នាំញៀន តាម​រថយន្ត​ដឹកទំនិញធុន​ធំ​មួយ​ករណី​ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ តែ​ពេល​ដេញ​បង្ក្រាប​នោះ មុខ​សញ្ញា​បាន​លោត​ចុះ​ពី​រថយន្ត​ ហើយ​រត់​គេច​ខ្លួន​ពួន​ក្នុង​ព្រៃ​ នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​។ បន្ទាប់មក​ កម្លាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុង​រថយន្ត​ រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​ និង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន។
លោកវរសេនីយ៍​ឯក​ រស់​ កី​ អធិការនគរបាលស្រុក​ស្ទឹង​ហាវ​ បាន​ឲ្យ​ដឹង​ថា​ ៖ មុខ​សញ្ញា​លក់​ចែកចាយ​គ្រឿងញៀន​តាម​រថយន្ត​ធុន​ធំ​នេះ​ សមត្ថកិច្ច​ជំនាញ​ បាន​តាម​ដាន​ឃ្លាំមើល​យូរ​មក​ហើយ​ លុះ​ដល់​វេលា​ម៉ោងដូច​ខាង​លើ​ ពេល​​សមត្ថកិច្ច​ឃាត់​រថយន្ត​បំរុង​ឆែកឆេរ​ ស្រាប់តែ​មុខ​សញ្ញា​បាន​បើក​រថយន្ត​ធុន​ធំ យ៉ាង​លឿន​ដើម្បី​គេច​ខ្លួន​ សមត្ថកិច្ច​បាន​សំរេច​ប្រើ​អាវុធ​បាញ់​បំបែក​កង់​មុខ​តែម្តង​ ពេល​រថយន្ដ​ត្រូវ​បាន​បញ្ឈប់​ល្បឿន​ អ្នក​បើក​បរ​បាន​លោត​ចុះ​ ហើយ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ បាត់​ទៅ​។ ពេលនោះកម្លាំងជំនាញ់​ បានដេញតាមរក នៅក្នុងព្រៃនោះដែរ​ ប៉ុន្តែជនសង្ស័យនោះ​បានគេចខ្លួនបាត់ទៅហើយ​ សមត្ថកិច្ច​បាន​បន្ត​ស្វែង​រក​រហូតដល់ម៉ោង ១៤ និង០០នាទី​ ទៅហើយនៅតែមិនឃើញ។
ពេលដែលកម្លាំងជំនាញ់ធ្វើការឆែកឆេរក្នុងរថយន្ត​ បានរកឃើញវត្ថុតាងមួយចំនួនមាន៖
១,ម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសាធាតុញៀនចំនួន ១០កញ្ចប់តូច។
២,ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន និង​ឯកសារ​អត្តសញ្ញាណ័ណ្ណសញ្ចាតិខ្មែរ ប័ណ្ណបើកបរ ជា​របស់​ ជនសង្ស័យមាន ឈ្មោះមុិច ចន្ថា ភេទប្រុស​ អាយុ​៣២ ឆ្នាំ​ មាន​ស្រុក​កំណើត​ នៅ​ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ មុខរបរ​បើកបរ​រថយន្ត​៕

អត្ថបទដែលជាប់ទាក់ទង