ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីហ៊ុនម៉ាណែតអបអរសាទរខួបលើកទី៩នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

13

ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Channel CoolApp ផ្លូវការ នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)។ 

តំបន់ប្រាសាទ សំបូរ ព្រៃ គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា «ឦសានបុរៈ» សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង នៅ ចុងសតវត្សរ៍ ទី ៦ ដល់សតវត្សរ៍ទី៨ ក្នុង រជ្ជកាល ស្តេចឥសាន វរ្ម័ន ដោយបែង ចែក ជា បី ក្រុម សំខាន់ៗ រួមមាន៖ ទី១. ក្រុម ប្រាសាទសំបូរ(ខាងជើង) ទី២ . ក្រុម ប្រាសាទកណ្តាល (ប្រាសាទតោ) និងទី៣. ក្រុម ប្រាសាទ ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។

នាថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ ប្រាសាទ សំបូរ ព្រៃ គុក ត្រូវ បាន សម្រេច ចុះ ក្នុង បញ្ជី បេតិកភណ្ឌ ពិភព លោក នៅ ក្នុង កិច្ច ប្រជុំ គណៈកម្មាធិការ បេតិក ភណ្ឌ ពិភព លោក នៅ ទីក្រុងក្រាកូវ ប្រទេស ប៉ូឡូញ ។

«កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប» 

Celebrating the 9th anniversary of Sambor Prei Kuk Temple Zone’s inscription on the UNESCO World Heritage List (8 July  2017 ~ 8 July 2026) 

The Sambor Prei Kuk Temple Zone, formerly known as “Ishanapura”, served as the Khmer capital during the Chenla period and is currently located in Prasat Sambor district, Kampong Thom province. The Temple Zone was built between the late 6th and 8th centuries during the reign of King Isanavarman. The site is divided into three main groups: 1) the Sambor Temple Group (Northern), 2) the Central Temple Group (Prasat Tao), and 3) the Southern Temple Group (Yeai Poan or Neak Poan Temple).

On July 8, 2017, the Sambor Prei Kuk Temple Zone was officially inscribed on the UNESCO World Heritage List at a World Heritage Committee meeting held in Kraków, Poland.

«Safeguarding our cultural heritage is a shared duty of all Cambodians.»៕ 

អត្ថបទដែលជាប់ទាក់ទង