ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញជំរុញឲ្យក្រុមប្រឹក្សាខណ្ឌដើរតួនាទីជាអ្នកត្រួតពិនិត្យមើលពីដំណើរការនិងសកម្មភាព របស់ការិយាល័យច្រកចេញចូលតែមួយ

104

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានជំរុញឲ្យក្រុមប្រឹក្សាខណ្ឌដើរតួនាទីជាអ្នកត្រួតពិនិត្យមើលពីដំណើរការនិងសកម្មភាពរបស់ការិយាល័យច្រកចេញចូលតែមួយដើម្បីធ្វើយ៉ាងណាឲ្យការបំរើសេវាជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរជាមុនថែមទៀត។

   លោកអភិបាលរាជធានីភ្នំពេញបានជម្រុញបែបនេះនៅនេះក្នុងពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខណ្ឌព្រែកព្នៅអណត្តិទី៣កាលពីព្រឹកថ្ងៃទី១៤ខែមិថុនា២០១៩នៅសាលាខណ្ឌព្រែកព្នៅ។

   លោកឃួងស្រេងបានបន្តឲ្យដឹងទៀតថាក្រុមប្រឹក្សាខណ្ឌគឺជាអ្នកតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដូច្នេះទេរាល់កង្វល់រាល់បញ្ហារបស់ប្រជាពលរដ្ឋក្រុមប្រឹក្សាខណ្ឌត្រូវដឹងដើម្បីអោយអាជ្ញាធរដោះស្រាយបញ្ហាដែលជាកង្វល់ទាំងនោះជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ចំពោះការិយាល័យច្រកចេញចូលតែមួយខណ្ឌ

ក្នុងនាមក្រុមប្រឹក្សាខណ្ឌត្រូវមានតួនាទីត្រួតពិនិត្យមើលពីដំណើរការរបស់ច្រកថាតើបានបំពេញការងារលើការផ្ដល់សេវាជូនប្រជាពលរដ្ឋនេះបានល្អទេបើទោះបីកន្លងមកនេះការបម្រើសេវាតាមការិយាល័យច្រកចេញចូលតែមួយបានល្អប្រសើរហើយក្តី។

   លោកឃួងស្រេងក៏បានប្រកាសពីការរៀបចំវេទិកាសាធារណៈឲ្យបានគ្រប់ខណ្ឌសង្កាត់នៅទូទំាងរាជធនីភ្នំពេញដើម្បីប្រមូលបញ្ហាសម្រាប់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។

   លោកបានចាត់ទុកថាការរៀបចំវេទិកាសាធារណៈគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការជួបទំនាក់ទំនងដោយផ្ទាល់ជាមួយពលរដ្ឋហើយបានដឹងពីតម្រូវការថ្មីៗរបស់ប្រជាពលរដ្ឋដែលចង់អោយអាជ្ញាធរជួយដោះស្រាយ។

   លោកបន្តថាវេទិកាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញធ្វើឡើងគ្រប់ពេលវេលានៅពេលដែលដឹងថាកន្លែងណាមានបញ្ហាស្មុកស្មាញកើតឡើងអញ្ចឹងការប្រឈមនានាចៅសង្កាត់ក៏ដូចជាអភិបាលខណ្ឌត្រូវទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

  លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំអោយក្រុមប្រឹក្សាខណ្ឌព្រែកព្នៅដែលទើបតែតំាងថ្មីត្រូវពង្រឹងសាមគ្គីភាព  ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សានិងគណ:អភិបាល  មន្រ្តីរាជការនិងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារការគោរពច្បាប់  គោលការណ៍នានារបស់រដ្ឋ។

   លោកបានបញ្ជាក់ថាការលើកកម្ពស់ការទទួលខុសត្រូវនិងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី  ភារកិច្ចរបស់ខ្លួន  សំដៅអភិវឌ្ឍន៍មូលដ្ឋាន  និងឆ្លើយបតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ  គឺធ្វើឲ្យសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាលំដាប់។

   ក្នុងឱកាសនោះដែរលោកសុខសម្បត្តិអភិបាលខណ្ឌព្រែកព្នៅក៏បានជម្រាបជូនពីវឌ្ឍនៈភាពនៃការដឹកនាំក្នុងមូលដ្ឋានក៏ដូចជាការលើកកម្ពស់ការទទួលខុសត្រូវនិងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី  ភារកិច្ចរបស់ខ្លួននាពេលកន្លងមក  សំដៅអភិវឌ្ឍន៍មូលដ្ឋាន  និងឆ្លើយបតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ  គឺធ្វើឲ្យសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាលំដាប់ក្នុងនោះបានអនុវត្តនូវអភិក្រមទាំង៥ក៏ដូចជាអនុវត្តនយោបាយភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរផងដែរ។

   សូមបញ្ជាក់ថាក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី១៤ខែមិថុនានេះគឺលោកម៉ៅបូរ៉ាត្រូវបានតែងតំាងជាប្រធានក្រុមប្រឹក្សាដែលមានសមាជិកក្រុមប្រឹក្សាចំនួន១៧រូប៕

 

អត្ថបទដែលជាប់ទាក់ទង