អភិបាលខណ្ឌច្បារអំពៅណែនាំអោយអាជ្ញាធរភូមិសង្កាត់សហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបើទោះជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យឬថ្ងៃឈប់សម្រាក
ភ្នំពេញ៖អភិបាលខណ្ឌច្បារអំពៅលោកចេងមុនីរ៉ាបានណែនាំអោយអាជ្ញាធរភូមិសង្កាត់ត្រូសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារកិច្ចផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ពេលវេលាបើទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យឬថ្ងៃឈប់សម្រាកត្រូវដាក់វេនគ្នាប្រចាំការនៅស្នាក់ការភូមិដើម្បីចាំទទួលយកនូវសំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋមកធ្វើការពិភាក្សាដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើបានគឺធ្វើយ៉ាងណាសំដៅជំរុញការផ្តល់សេវាសាធារណៈអោយជិតប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា។
លោកចេងមុនីរ៉ាថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩។
ជាមួយគ្នានេះលោកចេងមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅបានស្នើអោយប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរសមត្ថកិច្ចក្នុងការអនុវត្តគោលនយោបាយ«ភូមិ–សង្កាត់មានសុវត្ថិភាព» អោយមានប្រសិទ្ធភាពតាមរយៈការផ្តល់ព័ត៌មានដល់កម្លាំងមានសមត្ថកិច្ចដើម្បីឈានដល់ការបង្ក្រាបមុខសញ្ញាប្រព្រិត្តិបទល្មើសផ្សេងៗដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋានដើម្បីពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅតាមមូលដ្ឋានអោយបានល្អប្រសើរ។ការអនុវត្តគោលនយោបាយភូមិ–សង្កាត់មានសុវត្ថិភាពអោយមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែករបស់អាជ្ញាធរនិងសមត្ថកិច្ចប៉ុណ្ណោះគឺជាការងាររួម។
ថ្លែងនៅក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានណែនាំអោយអាជ្ញាធរភូមិសង្កាត់ត្រូសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារកិច្ចផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យឬថ្ងៃឈប់សម្រាក់ត្រូវដាក់វេនគ្នាប្រចាំការដើម្បីចាំទទួលយកនូវសំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋមកធ្វើការពិភាក្សាដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើបាន។ គម្រោងសាងសង់ទីស្នាក់ភូមិនៅតាមសង្កាត់ទាំង៨នេះគឺជាការសំរេចចិត្តដោយយុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌខណ្ឌសំដៅធ្វើយ៉ាងណាជំរុញការផ្តល់សេវាសាធារណៈអោយជិតប្រជាពលរដ្ឋ។
លោកហួតហុយនាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅបានអោយដឹងថាក្រោមគំនិតផ្តួចផ្តើមរបស់លោកចេងមុនីរ៉ាអភិបាលខណ្ឌអគារទីស្នាក់ការភូមិព្រែកថ្មី១នេះធ្វើការសាសង់ចាប់ពីថ្ងៃទី០៥ខែឧសភាហើយបញ្ចប់នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩នៅលើផ្ទៃដី១៨៤ម៉ែត្រដោយមសនទទឹង៥.១០ម៉ែត្របណ្តោយ៨ម៉ែត្រសម្រាប់បម្រើការងាររដ្ឋបាលនិងបានតយ៉ាបប្រក់ស័ង្កសីមុខអគារ៨ម៉ែត្រនិងបណ្តោយ១២,៧០ម៉ែត្រដោយចំណាយថវិកាអស់១០.៤២៥ដុល្លារអាមេរិក៕