ម្ចាស់រថយន្តចុះទិញប្រហិត ត្រូវចោរលួចរថយន្ត មានក្មេង២នាក់ក្នុងរថយន្ត បើករត់ តែសំណាងល្អតាមចាប់បានវិញ
(ភ្នំពេញ)៖ នៅវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នេះ ករណីចោរលួចបើករថយន្ត មួយគ្រឿង ម៉ាក ហាយឡែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-4126 រត់ទៅបាត់។
ចោរលួចរថយន្ត ពេលដែលម្ចាស់រថយន្តបានចុះ ចេញពីរថយន្តទៅទិញប្រហិតនៅផ្លូវ១៤៣ សង្កាត់អូឡាំពិត ខណ្ឌ ចំការមន រាជធានីភ្នំពេញ ដោយនៅក្នុងរថយន្តខាងលេីនោះ មានក្មេងចំនួន ២នាក់នៅក្នុងនោះផងដែរ ។ សមត្ថកិច្ចចម្រុះក្នុងរាជធានីភ្នំពេញ ដេញតាមទាន់រថយន្តនោះហើយ ប៉ុន្ដែចោរដែលលួចរថយន្ដបានរត់ចោលរថយន្ដ ដោយបន្សល់ទុកក្មេងនៅក្នុងរថយន្ដ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕