រដ្ឋាភិបាលនិងប៉ូលិសអាំងទែប៉ូល អយ្យការកូរ៉េ ស្វែងរកចាប់ខ្លួន តំណាងក្រុមហ៊ុនវើលស៊ីធី ដែលវិនិយោគបុរីកាំកូស៊ីធី
ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ និងប៉ូលិសអាំងទែប៉ូល អយ្យការកូរ៉េ កំពុងស្វែងរកចាប់ខ្លួន តំណាងក្រុមហ៊ុនវើលស៊ីធី ឈ្មោះលីសុងហូរ ដែលបានយកលុយប្រមាណជា 550 លានដុល្លារ ជាប្រាក់បញ្ញើរបស់អតិថិជនចំនួន 38000 នាក់នៅធនាគារកូរ៉េមួយ មកធ្វើការវិនិយោគនៅប្រទេសកម្ពុជា លើគម្រោងកាំកូសុីធី ធ្វើឲ្យធនាគារនេះ ដួលក្ស័យធន ហើយពលរដ្ឋជាង 3ម៉ឺននាក់ បាត់បង់ប្រាក់ និងកំពុងរងទុក្ខលំបាក។
លោក Chin Jea-Soo ជាតំណាងរាស្ត្រ និងជាសមាជិកសភាកូរ៉េ និងជាអ្នកតំណាងឲ្យប្រជាពលរដ្ឋកូរ៉េ 38000 នាក់ ។ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានមានសាលាឧទ្ធរណ៍កាលពីថ្ងៃទី 14 ខែមេសាឆ្នាំ 2019 ក្នុងពេលដែលលោក ត្រូវបានសាលាឧទ្ធរណ៍កម្ពុជាដីកាកោះហៅមកឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងសំណុំរឿងកាំកូសុីធី។ លោកបញ្ជាក់ប្រាប់អ្នកកាសែតថា ខ្ញុំបានយកសម្ដីរបស់រដ្ឋសភាមក មកជម្រាបជួននៅក្នុងអង្គសវនាការ សាលាឧទ្ធរណ៍កម្ពុជា។ ប៉ុន្តែទោះយ៉ាងណា អង្គសវនាការសាលាឧទ្ធរណ៍ ពុំបានដំណើរការដោយរលូននោះទេ ដោយសារតែភាគីចុងចោទ និងដើមចោទ មិនមានវត្តមាននៅក្នុងអង្គរសវនាការ ហើយម្យ៉ាងទៀត ចៅក្រមក៏អវត្ដមានមួយចំនួន។
ទាក់ទងនឹងកាំកូសុីធី គឺតំណាងដោយក្រុមហ៊ុនវើលស៊ីធី ដែលមានអ្នកតំណាងឈ្មោះលីសុងហូរ គឺមិនបានយកដើមទុនខ្លួនឯងមកធ្វើការវិនិយោគនោះទេ បើជាបានយកប្រាក់បញ្ញើរបស់អតិថិជនចំនួន 38000 នាក់នៅធនាគារកូរ៉េមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា។ ដូច្នេះជនរងគ្រោះគឺឡើងរហូតដល់ 38000 នាក់ជាម្ចាស់ប្រាក់បញ្ញើនៅធនាគារនាប្រទេសកូរ៉េ ។ ចាប់តាំងពីធនាគារប៊ូសាននៅប្រទេសកូរ៉េត្រូវបានក្ស័យធនតាំងពីឆ្នាំ 2011 ដូច្នេះគឺជនរងគ្រោះអត់បានទទួលភាគសវនកម្មគោលការណ៍តបស្នងនៃការខូចខាតពីឆ្នាំ 2011 រហូតដល់ថ្ងៃនេះ(14មិថុនា២០១៩)។ ដូច្នេះយើងខ្ញុំសូមសង្ឃឹមហ្នឹងសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា និងតុលាការកម្ពុជាស្វែងរកយុត្តិធម៌ ជូនចំពោះប្រជាពលរដ្ឋកូរ៉េផងដែរ។
នេះមិនមែនជារឿងកើតឡើងរវាងឯកជននិងឯកជននោះទេ គឺពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលមួយចំនួន ឱ្យធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍សាធារណៈ ដូច្នេះថ្ងៃនេះឯកអគ្គរដ្ឋទូតកូរ៉េ អ៊ូ ណាក់យ៉ុង និងលោកតំណាងរាស្ត្រ អាយ្យការនិងអ្នកសារព័ត៌មានបានចូលរួម សក់ដំណើរការនៅថ្ងៃទី 14 ខែមិថុនាឆ្នាំ 2019។ ដូច្នេះជាការសំណូមពររបស់យើងខ្ញុំចង់ជម្រាបទៅកាន់ប្រធានតុលាការសាលាឧទ្ធរណ៍ដើម្បីស្វែងរកភាពយុត្តិធម៌ ។ យើងខ្ញុំសង្ឃឹមថាយោងតាមប្រព័ន្ធតុលាការរបស់កម្ពុជាសូមឱ្យសាលាឧទ្ធរណ៍ជួយនិងប្រភាគធម៌ជូនដល់ប្រជាពលរដ្ឋកូរ៉េនិងជនរងគ្រោះរហូតដល់ 38000 នាក់ផងដែរ។
នៅពេលដែលសួរថាហេតុអ្វីបានជាតុលាការលើកពេល សវនាការនារសៀលថ្ងៃទី 14 ខែមិថុនាឆ្នាំ 2019 នោះ ត្រូវបានលោកតំណាងរាស្ត្របញ្ជាក់ថា ធម្មតាការគេត្រូវអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ដូច្នេះប្រហែលជាបញ្ហាផ្ទៃក្នុងរបស់តុលាការ ឲ្យខ្ញុំបាទចង់រៀនជាតំណាងរាស្ត្រការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋកូរ៉េសង្ឃឹមថាឲ្យតុលាការកម្ពុជាជួយស្វែងរកភាពយុត្តិធម៌។
យើងខ្ញុំជាសមាជិកសភានឹងព្យាយាមសហការជាមួយស្ថាប័ន KADIC ដើម្បីឱ្យគម្រោងកាំកូស៊ីធីនេះបានជោគជ័យរហូតដល់ទីបញ្ចប់ ឲ្យមានការតបស្នងត្រឹមត្រូវនិងសមរម្យជូនចំពោះជនរងគ្រោះ 38000 នាក់។ រីឯអ្នកតំណាងក្រុមហ៊ុន world city ឈ្មោះលី សុងហូរនេះគឺត្រូវបានអយ្យការរបស់កូរ៉េនិងប៉ូលិសអាំងទែប៉ូលកំពុងតែសហការតាមដានចាប់ខ្លួនដើម្បីបញ្ជូនទៅប្រទេសកូរ៉េវិញទេសភាពយើងខ្ញុំនឹងព្យាយាមសហការជាមួយស្ថាប័នKADICស្វែងរកយុត្តិធម៌ជូនចំពោះជនរងគ្រោះ។
ពាក់ព័ន្ធនឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហានេះ លោកតំណាងរាស្ត្របានបន្ថែមទៀតថា ដោយសារតែខាងសាលាឧទ្ធរណ៍ចាត់វិធានការភ្លាមៗ គាត់ខាងពួកខ្ញុំមិនបានរៀបចំកម្មវិធីស្រួលបួលនៅឡើយទេក្នុងការទៅជួបជាមួយថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទេ ប៉ុន្តែខាងរដ្ឋាភិបាលយើងខ្ញុំបានធ្វើលិខិតស្នើសុំជាផ្លូវការតាមរយៈក្រសួងការបរទេសមកដល់ខុទ្ទកាល័យហើយ។
ជនរងគ្រោះ 38000 នាក់បើគិតជាប្រាក់បញ្ញើនៅក្នុងធនាគារប៊ូសាន មានប្រហែលប្រមាណជាង 550 លានដុល្លារ បើគិតជាលុយវ៉ុនគឺ 6500 លានវ៉ុន។ ចាប់តាំងពីធនាគារប៊ូសានត្រូវបានក្ស័យធនចាប់តាំងពីឆ្នាំ 2011 មក រហូតដល់ឆ្នាំ 2019 មានរយៈពេលយូរឆ្នាំមកហើយដែរ ហើយជនរងគ្រោះកាន់តែប្រឈមមុខនឹងស្ថានភាពលំបាក ដូច្នេះខាងយើងខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗនេះ ហើយរដ្ឋាភិបាលកូរ៉េដឹងសភាកូរ៉េ ព្យាយាមនិងតាមដានស្វែងរកបញ្ហានេះជូនដល់ពលរដ្ឋកូរ៉េ ហើយរដ្ឋាភិបាលកូរ៉េសហការជាមួយស្ថាប័នអាំងទែប៉ូល និងអយ្យកាដើម្បីតាមដាននិងចាប់ខ្លួនអ្នកតំណាងក្រុមហ៊ុនឈ្មោះ លីសុងហូរ ។
លោកបានលើកឡើងដែរថាផែនការដើម្បីសូមជួបពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនសែន ដែលសម្ដេចតេជោនឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាននៅកូរ៉េខែវិច្ឆិកាឆ្នាំ 2019 ហើយនៅខែមេសាឆ្នាំ 2019 នេះប្រមុខរដ្ឋាភិបាល កូរ៉េ មូន ជេអ៊ីន មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលនោះខាងរដ្ឋាភិបាលកូរ៉េបានធ្វើការសំណូមពរ ជួនចំពោះសម្តេចតេជោហ៊ុនសែនអំពីបញ្ហានេះផងដែរ ។ កូរ៉េនិងកម្ពុជាមានទំនាក់ទំនងមិត្តភាពល្អជាយូរមកហើយ ហើយលោកបានសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រ និងជួយដោះស្រាយលើបញ្ហានេះ ។ ខ្ញុំសង្ឃឹមថាគម្រោងកាំកូស៊ីធីនេះ នឹងក្លាយទៅជាគម្រោងរងម៉ូដែលដែលធ្វើឲ្យប្រូចេកនេះជោគជ័យដល់ទីបញ្ចប់។ ចំណែកគម្រោងអភិវឌ្ឍន៍លើកាំកូស៊ីធី ត្រូវបានជាប់គាំងជាច្រើនឆ្នាំមកហើយ ព្រោះតែតំណាងក្រុមហ៊ុនលីសុងហូរ បានឆរបោកលុយប្រជាពលរដ្ឋកូរ៉េជាង 550 លានដុល្លារ យកមកវិនិយោគកាំកូសុីធី ប៉ុន្តែមិនបានជោគជ័យ ស្របពេលដែលគម្រោងទី 1 មិនទាន់ឆ្លងផុតផង។
ពាក់ព័ន្ធករណីនេះអ្នកយកព័ត៌មានមិនអាចទាក់ទងតំណាងក្រុមហ៊ុន world city ដែលវិយោគកាំកូស៊ីធីនោះ ដើម្បីបំភ្លឺបាននោះទេ៕