ផឹកស៊ីញៀនថ្នាំកូនប្រុសក្លាយជាសត្វតិរច្ឆានយកដងចបវាយឪពុកបួនដងចប
ភ្នំពេញ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសធ្វើការឃាត់ខ្លួនក្រោយពីបានហិង្សាដោយយកដងចបវាយទៅលើឪពុកបង្កើតរបស់ខ្លួនបណ្ដាលឲ្យរងរបួសជាទម្ងន់នោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣–០៦–២០១៩ម៉ោង២១និង០០នាទីនៅផ្ទះលេខ២១២ភូមិតាងៅសង្កាត់និរោធខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះអៀងភនភេទប្រុសអាយុ៥៧ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឈ្មោះខឹមវាសនាភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរគ្មានស្នាក់នៅផ្ទះកើតហេតុ។
មន្ត្រីប៉ូលិសខណ្ឌច្បារអំពៅបានឲ្យដឹងថានៅថ្ងៃទី១៣–០៦–២០១៩ម៉ោង២១និង០០នាទីជនសង្ស័យបានផឹកស្រាស្រវឹងនៅផ្ទះកើតហេតុពេលនោះជនរងគ្រោះជាឪពុកបង្កើតត្រលប់មកពីរត់ម៉ូតូឌុបវិញក៏បានស្តីបន្ទោសជនសង្ស័យថាហ្អែងគ្មានសិទ្ធផឹកស៊ីស្រែកឡូឡាក្នុងផ្ទះនេះទេព្រោះហ្អែងមានប្រពន្ធកូននៅខេត្តបាត់ដំបងហើយ! ពេលនោះជនសង្ស័យខឹងក៏យកដងចបវាយជនរងគ្រោះ៤ដំបងត្រូវចំខ្នង៣ដំបងនិងត្រូវប្រអប់ដៃឆ្វេង១ដងរួចគេចខ្លួន។លុះព្រឹកឡើងថ្ងៃទី១៤–០៦–២០១៩ជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងសមត្ថកិច្ច។រហូតដល់ម៉ោង០៩និង៣០នាទីថ្ងៃដដែលសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។
កន្លងមកជនសង្ស័យធ្លាប់ផឹកស៊ីស្រែកឡូឡានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនដងនិងប្រើប្រាស់គ្រឿងញៀន៕