ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលព្រហ្មទណ្ឌ ឃាត់ជនសង្ស័យ២នាក់ អួត​ថា​ខ្លួន​ជា ប្រធានអង្គការសហគមន៍អភិវឌ្ឍន៍ខ្មែរ និងប្រើប្រាស់​ស្លាក​លេខ​រដ្ឋ​ក្លែងក្លាយ​

83

​កំពត​ ៖​ កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​ ឃាត់ខ្លួន​ជនសង្ស័យ​៤នាក់ បាន​អួតអាង​ថា​ ខ្លួន​ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​ត្រាស​បង្គាប់​ឲ្យ​ធ្វើ​ជា​ប្រធាន​អង្គការ​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ​ និង​ប្រើប្រាស់​ផ្លាកលេខរថយន្ត និង​ផ្លាកលេខម៉ូតូក្លែងក្លាយកាលថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​និង​៤០​នាទី​ ។​

​ជនសង្ស័យ​រួម​មាន​ ៖​
១.​ឈ្មោះ​ ហ៊ិ​ន​ យុ​ត្ថា​ណា​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ ,​ ២.​ឈ្មោះ​ ចាន់​ សុផល​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​,​ ៣.​ឈ្មោះ​ ធ​ង​ ធា​ ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​,​ ៤.​ឈ្មោះ​ ពៅ​ ហង្ស​សេរី​ ភេទ​ប្រុស​ អាយុ​៥១​ ទាំង​៤​នាក់​ នៅ​ភូមិ​ដាសស្គរ​ ឃុំ​បឹង​សាលា​ខាងជើង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​នៃ​ការ​ឃាត់ខ្លួន​ ដោយ​សំអាង​ទៅ​លើ​សារ​ព​ត៌​មាន​ និង​តាម​បណ្តាញ​សង្គម​ ហ្វេ​ស​បុក​ បាន​បញ្ជាក់​ថា​ ឈ្មោះ​ ហ៊ិ​ន​ យុ​ត្ថា​ណា​ បាន​អួតអាង​ថា​ ខ្លួន​ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​ត្រាស​បង្គាប់​ឲ្យ​ធ្វើ​ជា​ប្រធាន​អង្គការ​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ​ និង​ប្រើប្រាស់​ផ្លាកលេខរថយន្ត និង​ផ្លាកលេខម៉ូតូក្លែងក្លាយ។
​ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ១.​រថយន្ត​១​គ្រឿង​ម៉ាក​ ម៉ាក​សឺ​ដែ​ស​ ពាក់​ផ្លាកលេខ រដ្ឋ​07​ ក្លែងក្លាយ​ 2-6688​ ។​
២.​ម៉ូតូ​ ម៉ាក​ អ៊ែ​រ​ប្លែ​ត​ ពណ៌​ស​ ពាក់​ផ្លាកលេខ រដ្ឋ​07​ ក្លែងក្លាយ​ 1-7777​ និង​ប័ណ្ណសម្គាល់ខ្លួន​ចំនួន​៤​សន្លឹក​ ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​។​

​ក្រោយ​ពេល​សួរ​ចម្លើយ​ឈ្មោះ​ ហ៊ិ​ន​ យុ​ត្ថាណា​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ និង​ឈ្មោះ​ ចាន់​ សុផល​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ បាន​ឆ្លើយ​សារភាព​ថា​ ពិតជា​បាន​ប្រព្រឹត្តិ​ករណី​ប្រើប្រាស់​ផ្លាកលេខម៉ូតូក្លែងក្លាយពិតប្រាកដមែន ។​ ដោយឡែក​ឈ្មោះ​ ធ​ង​ ធា​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ និង​ឈ្មោះ​ ពៅ​ ហង្ស​សេរី​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ មិន​មានការ​ពាក់ព័ន្ធ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕

អត្ថបទដែលជាប់ទាក់ទង