ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រត់ដើម្បីបង្កើនយុត្តិធម៌សង្គម និងលើកម្ពស់ការងារសមរម្យ សម្រាប់ទាំងអស់គ្នានៅកម្ពុជា

141


ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី៩ ឆ្នាំនេះក្រោមប្រធានបទ រត់ដើម្បីបង្កើនយុត្តិធម៌សង្គម និងលើកម្ពស់ការងារសមរម្យសម្រាប់ទាំងអស់គ្នានៅកម្ពុជា។

លោក ពេជ សោភ័ន រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសបិទទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី៩ នៅសាលមហោស្រពទន្លេចតុមុខ បានថ្លែងទៅកាន់ក្រុមកីឡាករ កីឡាការរិនី មកពីក្រសួង និងអង្គការពាក់ព័ន្ធមួយចំនួនថា៖
ចំពោះកិច្ចសហការណ៍យ៉ាងជិតស្និទរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ ILO ដែលបានរៀបចំទិវារត់កំសាន្តក្រោមប្រធានបទ រត់ដើម្បីបង្កើនយុត្តិធម៌សង្គម និងលើកម្ពស់ការងារសមរម្យសម្រាប់ទាំងអស់គ្នានាពេលនេះ គឺក្នុងគោលបំណង ៖
១. ដើម្បីអបអរសាទរខួប១០០ ឆ្នាំនៃការបង្កើតអង្គការអន្តរជាតិខាងការងារ ILO និងខួប៥០ឆ្នាំ នៃសមាជិកភាពកម្ពុជា និងអង្គការ ILO ។
២.ដើម្បីបង្ហាញសាធារណៈជនឱ្យបានស្គាល់អំពីអាណត្តិការងាររបស់ ILO នៅក្នុងប្រទេសកម្ពុជា និងសមិទ្ធិផលសម្រេចបានក្នុងភាពជាដៃគូរយៈពេល ៥០ឆ្នាំ រវាងកម្ពុជា និងILO។
៣.បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា កម្មករនិយោជិត និយោជក ដៃគូអភិវឌ្ឍន៍ និងភ្នាក់ងារក្នុងការផ្លាស់ប្តូរយោបល់គ្នា ដោយរួមបញ្ចូលទាំងយុវជន ដើម្បីបង្កើនយុត្តិធម៌សង្គម និងលើកម្ពស់ការងារសមរម្យនៅក្នុងប្រទេស ដើម្បីកម្ពុជាមានភាពរីកចម្រើនមួយកម្រិតថែមទៀត។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើទី៩ ដែលប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៩ នេះ មានការចូលរួមពីកីឡាករ កីឡាការិនីជាតិ អន្តរជាតិទាំងអស់ប្រមាណ៦២៩៨នាក់ ជនបរទេស៥២៥នាក់ ដែលមកពី៣៥ប្រទេស មានជនជាតិចិន ជប៉ុន ហ្វីលីពីន និងកម្ពុជាចំនួន៥០៧៤នាក់ ក្នុងនោះមានថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)ប្រមាណ១០៥នាក់ផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨កន្លងមកគឺមានការកើនឡើងប្រមាណ២០ភាគរយ ៕

អត្ថបទដែលជាប់ទាក់ទង