ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនមិនស្គាល់អត្តសញ្ញាណ យកគ្រាប់បេ40ថ្មីស្រឡាង កប់ក្នុងដីលាយជាមួយរំសេវ ក្នុងបំណងទុច្ចរិតក្បែរសាលារៀនមួយ

98

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បេ40 ចំនួន 4គ្រាប់ ដែលជនមិនស្គាល់អត្តសញ្ញាណ យកមកបង្កៃប្លុងចោល នៅក្បែរសាលារៀនមួយ ក្នុងបំណងទុច្ចរិត។ នគរបាលបាននិយាយថា គ្រាប់នេះនៅថ្មីស្រឡាង ដែលផលិតនៅប្រទេសសូវៀត ដែលជនមិនស្គាល់មុខ ទើបតែយកមកកប់ក្នុងដីលាយជាមួយរំសេវនាថ្មីៗនេះតែប៉ុណ្ណោះ។

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅថ្ងៃទី16មិថុនា២០១៩ វេលាម៉ោង01និង50នាទី​ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បេ៤០ នៅខាងក្រោយសាលាអនុវិឡាលយ័រួតចំប៉ី ហ៊ុន សែន ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់​ ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ។

បន្ទាប់មកកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ពិតជាមានគ្រាប់ខាងលើពិតមែន ដែលជាប្រភេទគ្រាប់B40 ផលិតនៅប្រទេសសូវៀត ចំនួន04គ្រាប់ ​បានយកទៅកប់ក្នុងរណ្តៅ នឹងចាក់រំសែវ មានបីកន្លែងខុសគ្នា​ ដោយឃ្លាតពីកន្លែងមួយ​ ទៅកន្លែងមួយមានចំងាយ10ម៉ែត្រ និងគ្រាប់DK ចំនួន​1គ្រាប់ ចំងាយ100ម៉ែត្រ ពីគ្រាប់ B40 បន្ទាប់មកកម្លាំងជំនាញការពារកន្លែងកើតហេតុ នឹងបានទាក់ទងទៅកម្លាំងស៉ីម៉ាក់ ដើម្បីមកទទួលយកទៅកម្ទេចចោល៕

អត្ថបទដែលជាប់ទាក់ទង