ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនស្ត្រីឃាតករសម្លាប់មិត្តភក្តិរឿងជំពាក់លុយ ដាក់ពន្ធនាគារព្រៃស

199

ភ្នំពេញ៖ លោក អ៉ឹម វណ្ណ: ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីជាឃាតកឈ្មោះ ស៊ិន សុផល អាយុ៣៥ឆ្នាំ ដាក់គុកព្រៃសហើយ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធី។

លោក អ៉ឹម វណ្ណៈ បានសម្រេចឃុំខ្លួនស្ត្រីឃាតករូបនេះហើយ កាលពីរសៀលថ្ងៃសក្រទី១៤ ខែខមិថុនា។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនស្ដ្រីដែលឃាតកសម្លាប់មិត្តភក្តិខ្លួនឯង កាត់ជាកំណាត់ៗ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ជនសង្ស័យឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និងកាត់សាកសពជាបំណែកៗ បោះចូលទន្លេ លើជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង