កាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ បេ្តជ្ញាចិត្តពង្រីកសកម្មភាពមនុស្សធម៌របស់ខ្លួនអោយកាន់តែល្អប្រសើរនិងខ្លាំងក្លាបន្ថែមទៀត
ភ្នំពេញ៖ប្រធានកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញបេ្តជ្ញាចិត្តពង្រីកសកម្មភាពមនុស្សធម៌របស់ខ្លួនអោយកាន់តែខ្លាំងក្លាដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះនានាអោយបានទាន់ពេវេលា។
លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានថ្លែងក្នុងពិធីប្រកាសតែងតាំងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ខែសីហានេះថាសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួនដោយខិតខំប្រឹងប្រែងបំពេញបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀតក្នុងបុព្វហេតុរួមចំណែកក្នុងវិស័យមនុស្សធម៌តាមរយៈការជួយសង្គ្រោះជីវិតមនុស្សការដោះស្រាយភាពខ្វះខាតនិងទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយរងគ្រោះ។ លោកអភិបាលរាជធនីភ្នំពេញបានថ្លែងថាកិច្ចខំប្រឹងប្រែងក្នុងសកម្មភាពមនុស្សធម៌នេះក្នុងន័យជួយពនឿនការកាត់បន្ថយអត្រាភាពក្រីក្រការអភិវឌ្ឍសហគមន៍និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។
លោកបន្តថា ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានប្រើប្រាស់ធនធានរបស់ខ្លួនដើម្បីឆ្លើយតបចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋនិងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើនក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះនិងជនងាយរងគ្រោះរួមមានចាស់ជរាជនគ្មានទីពឹងស្ត្រីមេម៉ាយទុរគតស្ត្រីសម្រាលកូនកុមារគថ្លង់យុវជនញៀនថ្នាំជនពិការនិងអ្នកផ្ទុកមេរោគអេដស៍ជាពិសេសបានអន្តរាគមន៍បានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញដូចជាព្រោះអគ្គីភ័យខ្យល់កន្ត្រាក់ព្រោះរាំងស្ងួតបាក់ច្រាំងទន្លេនិងគ្រោះថ្នាក់ចរាចរណ៍ជាដើមស្របតាមទិសស្លោក“ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។
លោកស្រីពុំ ចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថាបានសម្តែងការកោតសរសើរដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញដែលបានបំពេញបេសកកម្មភាពមនុស្សក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរនិងមានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះនិងជនងាយរងគ្រោះ។លោកស្រីបានអៈអាងថាការរៀបចំរចនាសម្ព័ន្ធរបស់សាខាថ្នាក់រាជធានីរហូតដល់សហគមន៍ដ៏រឹងមាំនេះបានផ្តល់សេវាត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយនឹងជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយរងគ្រោះប្រកបដោយប្រសិទ្ធភាពហើយទាន់ពេលវេលា។
លោកស្រី បានសង្កត់ធ្ងន់ថាការងារមនុស្សធម៌ជាការងារដ៏ធំធេងធ្ងន់ធ្ងរតែវាឧត្តុង្គឧត្តមណាស់មិនអាចតួរអង្គណាម្នាក់ស្ថាប័នណាមួយឬប្រទេសណាមួយអាចសម្រេចកិច្ចការនេះតែឯកឯងបានឡើយ។ដូច្នេះចាំបាច់ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនិងការជួយឧបត្ថម្ភគាំទ្រពីសម្បុរជនជាតិអន្តរជាតិនានាបន្ថែមទៀតដើម្បីឲ្យស្ថាប័ន្ធមនុស្សមួយនេះកាន់តែបំពេញបាននូវតួនាទីរបស់ខ្លួនជួយដល់ជនរងគ្រោះនិងងាយរងគ្រោះនានានៅក្នុងសង្គម។
សូមបញ្ជាក់ថាកាកបាទក្រហមកម្ពុជាបានសម្រេចតែងតំាងលោកជិនប៊ុនធឿនជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលា។
លោកជិន ប៊ុនធឿនក្នុងនាមជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញថ្មីបានប្តេជ្ញាចិត្តថាដើម្បីឆ្លើយតបចំពោះទំនុកចិត្តរបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជានិងលោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញលោកនឹងអនុវត្តការងារអោយបានល្អដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧នៃចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម។យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំគណៈកិត្តិយសគណៈកម្មាធិការសាខាពិសេសអនុសាសន៍ដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។រក្សាសាមគ្គីភាពក្នុងជួរក្រុមប្រតិបត្តិសាខានិងទទួលយកនូវការតម្រងទិសពីគណៈកម្មាធិការសាខាដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់។ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជាមានវិស័យស្នូល៤គឺការគ្រប់គ្រងគ្រោះមហន្តរាយ_ សុខភាពនិងការថែទាំសុខភាពសហគមន៍លើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌និងការអភិវឌ្ឍន៍ស្ថានប័ននិងអភិវឌ្ឍន៍ធនធាន។អនុវត្តឲ្យបានខ្ជាប់ខ្លួនដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០កាត់បន្ថយអត្រាមរណៈភាពមាតានិងទារកផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ឆ្នាំ២០២៥ស្របតាមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តីនិងកុមារនិងឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍។អភិវឌ្ឍស្ថាប័នធនធានក្នុងការកៀរគរមូលនិធិពីសប្បុរសជនដើម្បីបម្រើការងារមនុស្សធម៌និងការណែនាំអនុសាខាឱ្យបំពេញភារៈកិច្ចមនុស្សធម៌ស្របតាមវិស័យស្នូលទាំង៤នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។ពង្រឹងអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជានៅតាមមូលដ្ឋាននិងគ្រឹះស្ថានសិក្សាឲ្យប្រឹងប្រែងចូលរួមធ្វើសកម្មភាពមនុស្សធម៌។ពង្រឹងពង្រីកសកម្មភាពយុវជននៅតាមគ្រឹះស្ថានសិក្សាក្នុងការងារមនុស្សធម៌។ផ្សព្វផ្សាយវិធានការត្រៀមបង្ការហានិភ័យនានាដែលបង្កដោយគ្រោះធម្មជាតិត្រៀមជួយអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយកើតឡើងទាន់ពេលវេលា៕