ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ​ ខេត្តព្រះវិហារ បើកកិច្ចប្រជុំឆ្លងរបាយការណ៍​លទ្ធផលការងារប្រចាំ​ខែសីហានិងទិសដៅអនុវត្តបន្តសម្រាប់​ខែកញ្ញាឆ្នាំ២០១៩

235

ខេត្តព្រះវិហារ៖មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ​ កាលពីព្រឹកថ្ងៃចន្ទទី១៩ខែសីហាឆ្នាំ២០១៩នេះបានបើកកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែសីហានិងទិសដៅអនុវត្តបន្តសម្រាប់​ ខែកញ្ញាឆ្នាំ២០១៩​ រួមជាមួយនឹងការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តមួយចំនួន​ ដូចជាព្រះរាជក្រឹត្យអនុក្រិត្យប្រកាសនិងសេចក្តីជូនដំណឹង​ របស់​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ដល់អង្គប្រជុំផងដែរ។​ 

    លោកសំលាងទ្រីប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ​ បានអោយដឹងថានេះជាកិច្ចប្រជុំលើកទី៨​ ​ដែលលោកបានដឹកនាំកិច្ចប្រជុំ

​ នៅសាលប្រជុំធំ​ របស់មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារសំរាប់ឆ្នាំនេះហើយកិច្ចប្រជុំនេះធ្វើឡើងដើម្បីឆ្លងរបាយការណ៍​ ស្តីពីលទ្ធផលការងារប្រចាំខែសីហានិងទិសដៅអនុវត្តបន្តសម្រាប់​ ខែកញ្ញាឆ្នាំ២០១៩​ និងបានផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តមួយចំនួន​ ដូចជាព្រះរាជក្រឹត្យអនុក្រិត្យប្រកាសនិងសេចក្តីជូនដំណឹង​ របស់​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ដល់អង្គប្រជុំផងដែរ។​ 

    លោកបញ្ជាក់ថាទន្ទឹមនឹងនោះ​ ក៏បានប្រគល់សំភារះការិយាល័យមួយចំនួនមាន​ តុ​ កៅអី​ និងកុំព្យូទ័រ​(កំផ្លេ​)ដល់ការិយាល័យច្រកចេញចូលតែមួយ​ សំរាប់បំរេីវិស័យសាធារណការ​ ដូចជាស្រុករវៀង​ និងការិយាល័យប្រជាពលរដ្ឋ​ សាលាខេត្តព្រះវិហារជាដេីម។

    ក្នុងឱកាសនោះលោកសំលាងទ្រីក៏បានថ្លែងអំណរគុណដល់មន្ត្រី​ សាធារណការ​ ​និងដឹកជញ្ជូន​ ក្រុងស្រុក​-ខេត្ត​ នៃខេត្តព្រះវិហារ​​ ទាំងអស់​ ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសេីរ​ ក្នុងរយះពេលមួយខែកន្លងមកនេះ​ រួមទាំងការងារជួសជុល​ ​ថែទាំផ្លូវថ្នល់​ ការផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ​ និងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាដេីម៕

អត្ថបទដែលជាប់ទាក់ទង