ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានសកម្មភាពការងាររស់រវើកឡើងវិញលើការងារថែទាំផ្លូវថ្នល់ក្នុងខេត្ត

158

ខេត្តព្រះហនុអនុវត្តតាមការណែនាំពីលោកស៊ុចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុមានសកម្មភាពការងាររស់រវើកឡើងវិញដោយបានបន្តសក្មភាពការងារថែទាំនិងជួសជុលផ្លូវថ្នល់តាមតំបន់នានាក្នុងភូមិសាស្ត្រខេត្តយ៉ាងមមាញឹកដេីម្បីសម្រួលអោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាពនិង​​លឿនរហ័សទាន់ចិត្តបេីទោះបីជាមានភ្លៀងធ្លាក់រំខានដល់ក្រុមការងារយ៉ាងណាក្តី។

   លោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងលោកបូរីវង្សសានិត្យនាយកមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុដែលទើបតែងតាំងថ្មីនេះពោលគឺក្នុងអំឡុងបំពេញការងារក្នុងតួនាទីក្រោយប្រកាសនេះឃើញថាមិនមានពេលទំនេរទេកុំថាឡើយថ្ងៃសៅរ៍អាទិត្យឬថ្ងៃឈប់សំរាកគឺបានចុះមូលដ្ឋានដើម្បីចង់ដឹងពីការចង់បានរបស់ប្រជាពលរដ្ឋ។ជាក់ស្តែងកាលពីថ្ងៃសៅរ៍ទី១៧សីហា២០១៩នេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុបានធ្វើសកម្មភាពជួសជុលផ្លូវនៅមុខព្រលានយន្តហោះកងកេងផ្លូវចុះសមុទ្ររាម។ជាងនេះទៅទៀតកាលពីប៉ុន្មានថ្ងៃមុននេះខណៈភ្លៀងធ្លាក់ខ្លាំងនិងជាប់ៗគ្នាប៉ុន្មានថ្ងៃបានធ្វើអោយក្រុងព្រះសីហនុលិចលង់ដោយមិនធ្លាប់មានក្នុងអំឡុងពេលនោះលោកគួចចំរើននិងលោកបូរីវង្សសានិត្យបានចុះពិនិត្យនិងធ្វើការជួសជុលស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តដើម្បីសម្រួលអោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាពនិង​​លឿនរហ័សទាន់ចិត្ត​ ។

   គួរបញ្ជាក់ថា កន្លងមកនេះលោកគួចចំរើន បានបញ្ជាក់ថា លោកនឹងជួសជុលផ្លូវដែលទទួលរងការខូចខាតចំនួន២២ខ្សែនៅខេត្តព្រះសីហនុដើម្បីសម្រួលអោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាព​៕

 

 

អត្ថបទដែលជាប់ទាក់ទង