តៃកុងឡានមិនស្ទាត់ជំនាញបើកឡានជ្រុលចង្កូត បុករះតកន្ទុយគ្នាខូចខ្ទេច
ភ្នំពេញ៖ បុរសជាសន្តិសុខភោជនីដ្ឋានសាច់អាំងម្នាក់មិនទាន់ ចេះបេីករថយន្តស្ទាត់ផង ក៏ឡេីងបេីករថយន្តភ្ញៀវយក ទៅទុកស្រាប់តែជ្រុលបុករះរថយន្តចំនួន៣គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។
ករណីនេះកើតឡើងកាលពីម៉ោងជិត៨យប់ ថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ នេះនៅចំណុចមុខភោជនីយដ្ឋានសាច់អាំងមួយកន្លែង នៅតាមបណ្តោយផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍នៅកន្លែងកេីតហេតុនិយាយថា នៅមុនពេលកេីតហេតុខាងលើនេះ គេបានឃេីញបុរសម្នាក់ជា សន្តិសុខបានឡេីងបេីករថយន្តម៉ាកLang Gruiser ពណ៍សពាក់ស្លាកលេខភ្នំពេញ2AU 2268 ដែលជារបស់ភ្ញៀវបំណង ចូលចតមុខហាងភ្លាមនោះ ក៏ជ្រុលបុករថយន្តម៉ាកកាមរីហាយប្រីត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2A 8997 ដែលធ្វេីដំណេីរតាមបណ្តោយផ្លូវ៣៦០ ក្នុងទិសដៅពីកេីតទៅលិច បណ្តាលអោយរងការខូចខាតខ្ទេចផងដែរ។
គេបានបន្តទៀតថាភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តកាមរីបាឡែនពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2AU 8005 រុញទៅបុករថយន្តឡិចស៊ី250H ពណ៍សពាក់ស្លាកលេខភ្នំពេញ2AW 5318 រុញផ្ទប់និងជញ្ជាំងហាង ដែលចតនៅខាងមុខហាងរងការខូចខាត។
ក្រោយកេីតហេតុរថយន្តទាំង៤គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសធ្វេីការវាស់វែង យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញធ្វើការដោះស្រាយ៕