ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរងគ្រោះ៣នាក់ ឪពុក ម្តាយនិងកូន ស្លាប់ ដោយសារធាតុថ្នាំពុល

60

ក្រុងព្រះសីហនុ៖ ករណីមនុស្សក្នុងគ្រួសារមួយនៅ ក្រុម៧ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុម្តុំជិតផ្សារពាណិជ្ជកម្ម ស្លាប់កាលពីម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ក្នុងនោះ បុរសជាឪពុកនិងកូនស្រីស្លាប់ក្នុងផ្ទះ និងស្ត្រីជាម្តាយបានស្លាប់ ពេលនាំទៅមន្ទីរពេទ្យ ។ នគរបាលបញ្ជាក់តាមរបាយការណ៍ជាបឋមថា ជនរងគ្រោះស្លាប់ ដោយសារធាតុថ្នាំពុល ដែលនគរបាលបានសន្និដ្ឋាន ជាជាជំហានដំបូងថា ទំនងជាមានជនរងគ្រោះណាម្នាក់ ក្នុងចំណោមម្តាយ ឬឪពុកដាក់ថ្នាំពុលក្នុងអាហារ ដើម្បីសម្លាប់ក្រុមគ្រួសារនេះ ទាំងមូល។
ជនរងគ្រោះ ជាឪពុកមានឈ្មោះ លី ខេង អាយុ ៤៣ឆ្នាំមុខរបរអ្នកម៉ៅការសំណង់ និងកូនស្រីឈ្មោះ លី សុីវឈីង អាយុ១២ឆ្នាំ មុខរបរសិស្ស ចំណែកស្ត្រីជាម្តាយឈ្មោះ មុឹង ចាន់ផល អាយុ ៤១ មុខរបរ អ៊ុតសក់។ ទោះជាយ៉ាងនេះ រហូតមកទល់នឹងព្រឹកថ្ងៃ២១ សីហា ២០១៩នេះ សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់បាន អំពីដើមហេតុនេះថា កើតឡើងដោយសារមូលហេតុអ្វី ដោយគ្រាន់តែបញ្ជាក់ថា នេះគឺជាអំពើដាក់ថ្នាំពុល សម្លាប់ក្រុមគ្រួសារឯង មិនមែនជាអំពើឃាតកម្ម បង្កឡើងពីភាគីផ្សេងនោះទេ និងថាបច្ចុប្បន្នសម្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ បន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង