ម្ចាស់អចលនទ្រព្យនឹងត្រូវ រងនូវទោសទណ្ឌ ចំពោះការខកខានមិនបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ២០១៩
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី 21 ខែសីហាឆ្នាំ 2019 បានចេញសេចក្តីជូនដំណឹងរំលឹកលើកទី២ សម្រាប់ការបង់ពន្ធលើអលនទ្រព្យប្រចាំឆ្នាំ២០១៩ ហើយចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវ
រងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសស្មូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យវាជធានីភ្នំពេញ និងនៅតាមក្រងនីមួយៗនៃខេត្តទាំងអស់ មេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៤៩៣ ប្រកចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ ការបង់ពទ្ធលើអចលនទ្រព្យប្រចាំឆ្នាំ២០១៩ នឹងត្រូវ
បិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។
បន្ទាប់ពីមានការក្រើនរំលឹកលើកទី១ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ រហូតមកទល់ពេលនេះអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្ធកិច្ចប្រកាស បង់ពន្ធបទនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៩ នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមក ប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាច នាំ ឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ជាថ្មីដល់ម្ចាស់អចលនទ្រព្យ
ទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹម
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យទាំងអស់ ពិតជាខឹងយកចិត្តទុកដាក់ និងអញ្ជើញ
មកបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានទាន់ពេលវេលាកំណត់ខាងលើ ជាពុំខាន៕