ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែនអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្តមណ្ឌលគិរី

12

មណ្ឌលគិរីនៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញ ជួប សំណេះ សំណាល ជាមួយ ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ ភាពនានា ជុំវិញ ខេត្ត មណ្ឌលគិរី ដែលជាខេត្តភាគ ឦ សាននៃប្រទេសកម្ពុជា។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ ប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម ទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តប្រមាណជា ៥០០នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ កាន់ មូល ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ ២០ ២៦។ រាជធានី ខេត្តចំនួន១៩រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញជួប សំណេះ សំណាល រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជ ធានី ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តក្រចេះ។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក ដាក់ ទៅលើ កិច្ច ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ ប្រជាពលរដ្ឋ ក៏ដូច ជា ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា ពល រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក ឡើង ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន ធាន ធម្ម ជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

យោងតាម Fresh AI បានឱ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តមួយស្ថិតនៅភាគឦសានប្រទេស កម្ពុជា មានចម្ងាយផ្លូវប្រវែង ៣៨២គីឡូម៉ែត្រពីរាជធារីភ្នំពេញ។ ខេត្តមណ្ឌលគិរី មានផ្ទៃ ដី សរុប ចំនួន ១៤.២៨៨គីឡូម៉ែត្រក្រឡា។ រដ្ឋបាលដែនដីចែកចេញជា ១ក្រុង (ក្រុងសែន មនោ រម្យ) និង៤ស្រុក (ស្រុកកែវសីមា, ស្រុកកោះញែក, ស្រុកអូររាំង និងស្រុកពេជ្រាដា)  មាន ៤សង្កាត់ ១៧ឃុំ និង ៩២ភូមិ។

ខេត្តមណ្ឌលគិរី មានប្រជាពលរដ្ឋសរុបចំនួន ១០៩,៤២៩នាក់ ស្រីចំនួន ៥៤,២១២នាក់ ស្មើ នឹង ២៧,២៨៥គ្រួសារ មានដង់ស៊ីតេប្រជា ពលរដ្ឋស្មើនឹង ០៨នាក់/គីឡូម៉ែត្រក្រឡា។ កំណើន ប្រជាពលរដ្ឋប្រចាំឆ្នាំប្រមាណ ២.៧៤ភាគរយ មានជនជាតិដើមភាគតិចចំនួន ៨អំបូរជនជាតិ រួមមាន ព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ កួយ និងថ្មូន។

ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង ៣១៩.០៩៥គីឡូម៉ែត្រ ព្រំ ប្រទល់ខាងកើត និងខាងត្បូងជាប់ខេត្តដាក់ឡាក់ ខេត្តឡឹមដុង និងទីក្រុងដុងណាយ ប្រទេស វៀតណាម ខាងជើងជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី និងខាងលិចជាប់ខេត្តក្រចេះ។

ខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋ មានមុខរបរចម្បងក្នុងវិស័យកសិកម្ម៨២ភាគរយ វិស័យសិប្ប កម្ម ១ភាគរយ និងវិស័យសេវាកម្ម ១៧ភាគរយ និងមាន GDP សម្រាប់មនុស្សម្នាក់ៗ សរុប ចំនួន ២,១២២.៥៨ ដុល្លាអាមេរិក (ទិន្នន័យឆ្នាំ២០២៣ របស់មន្ទីរផែនការខេត្ត)។

ខេត្តមណ្ឌលគិរី មានច្រកទ្វារព្រំដែនទ្វេភាគី សំខាន់ៗចំនួន៣ សម្រាប់ទំនាក់ទំនងការងារ កិច្ច សហប្រតិបត្តិការ ជាមួយប្រទេសវៀតណាម។ ច្រកទ្វារព្រំដែនទ្វេភាគីទាំងនោះរួមមាន៖ ច្រក ទ្វារ ឡាប៉ាខេ ស្រុកកែវសីមា, ច្រកទ្វារដាក់ដាំ ស្រុកអូររាំង, ច្រកទ្វារណាំលៀរ ស្រុកពេជ្រាដា, ដោយឡែកច្រកទ្វារជីមៀត ស្រុកកោះញែក (មិនទាន់មានដំណើរការ ដោយសារ មិនទាន់មាន ផ្លូវគមនាគមន៍)។

បើទោះបីខេត្តមណ្ឌលគិរី ជាខេត្តមួយស្ថិតនៅឆ្ងាយ និងជាតំបន់ភ្នំយ៉ាងណាក្តី ប៉ុន្តែក្រោមគោល នយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលទាំងក្នុងពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កាល ពីអតីតកាល និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យ ខេត្ត មណ្ឌលគិរី មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។

យោងតាមរបាយការណ៍របស់ខេត្តមណ្ឌលគិរី បានបង្ហាញក្នុងវិស័យនានា មានការវឌ្ឍនភាព និងបានចូលរួមយ៉ាងសំខាន់ដល់ការលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់ប្រជាពលរដ្ឋ។

+ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម៖ ខេត្តមណ្ឌលគិរី គឺជាខេត្តមួយដែលមានផ្ទៃដីធំទូលាយ ដី សំបូរទៅដោយជីជាតិអំណោយសម្រាប់ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេសដំណាំ កៅ ស៊ូ ស្វាយចន្ទីរ និងដំណាំសំខាន់ៗជាច្រើនទៀត។ ដោយខេត្តមណ្ឌលគិរី មានច្រកទ្វារ ព្រំដែន ទ្វេរភាគីចំនួន៣ ជាប់ប្រទេសវៀតណាម ៣ខេត្ត ជាអំណោយផលក្នុងការដោះដូរកសិផល របស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

បច្ចុប្បន្នផ្ទៃដីផលិតកម្មផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម មានប្រមាណ ១២៣ ៦៨៥ហិកតា ទទួលបានបរិមាណផលប្រមាណ ៥២៤ ៣៥៧តោន ក្នុងនោះផ្ទៃដីដាំដុះដំណាំស្រូវប្រមាណ ៣៣ ៣៣៤ហិកតា ទទួលបានបរិមាណផល ១១២ ៥៨១តោន, ផ្ទៃដីកៅស៊ូ ប្រមាណ ៤៣ ៩១២ហិកតា។ ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ២២ ៧៨៦ហិកតា បរិមាណផល ជ័រកៅ ស៊ូ ប្រមាណ ២៩ ៣០៤តោន, ដំណាំស្វាយចន្ទី មានប្រមាណ ១១ ១៦៥ហិកតា បរិមាណផល សរុប ១០ ៣២៨តោន, ដំណាំម្រេចប្រមាណ ១ ៣៥៨ហិកតា បរិមាណផលសរុប ៣ ៣៣៦ តោន កាហ្វេប្រមាណ ៦២៧ហិកតា បរិមាណផលសរុប ១ ២៤៧តោន ដំណាំបន្លែប្រមាណ ៦៣៣ហិកតា បរិមាណផលសរុប ៧ ០២៧តោន រួមទាំងដំណាំឧស្សាហកម្ម និងដំណាំរួម ផ្សំ ដទៃទៀត។ ចំណូលពីផលិតកម្មកសិកម្មឆ្នាំ២០២៥ សរុបប្រមាណ ១២១លានដុល្លារអាមេរិក ។

ខេត្តមណ្ឌលគិរី មានផ្ទៃដីអាចធ្វើស្រែជាង ៤ម៉ឺនហិកតា និងផ្ទៃដាំដុះដំណាំផ្សេងៗជាច្រើនពាន់ ហិកតាទៀត។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មសរុបចំនួន ២៥ក្រុមហ៊ុន លើផ្ទៃដីសរុប ចំនួន ១៤៧.០១៣,០៥ហិកតា ដែលភាគច្រើនបានវិនិយោគលើការដាំដុះដំណាំ កៅស៊ូ និងដំណាំសំខាន់ៗជាច្រើនទៀត។

ខេត្តមណ្ឌលគិរី មានទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ទំនប់អូរទេធិបតី និងទំនប់ផ្សេងៗ ទៀត រួមទាំងសំណង់សិល្បៈការជាច្រើនកន្លែង ដែលអាចបង្កលក្ខណៈ និងអាចផ្គត់ផ្គង់ទឹក សម្រាប់ប្រជាពលរដ្ឋធ្វើស្រែចំការ ជាពិសេសក្នុងភូមិសាស្ត្រស្រុក កោះញែក ដែលអាចឱ្យប្រជា ពល រដ្ឋងាយស្រួលធ្វើស្រែចំការ ។

+ វិស័យទេសចរណ៍៖ ខេត្តមណ្ឌលគិរី មានតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំង ខេត្តសរុប ចំនួន ១០៥កន្លែង ក្នុងនោះតំបន់រមណីយដ្ឋានទេសចរណ៍ទាក់ទាញ ដែលអាចធ្វើដំណើរទៅ ដល់មានចំនួន ៣៧កន្លែង រួមមាន ទឹកជ្រោះ តំបន់ទេសភាព វាលស្មៅជាដើម ជាពិសេស មានអាកាសធាតុត្រជាក់ស្រួល។

បច្ចុប្បន្ន ខេត្តមានសេវាកម្មទេសចរណ៍ រួមមាន សណ្ឋាគារ រីសត ផ្ទះលំហែរ ម៉ូតែល ផ្ទះ សំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្មទេសចរណ៍ផ្សេងៗជាច្រើនទៀត ដែលអាច បម្រើបានតាមសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ និងមានក្រុមហ៊ុនវិនិយោគលើវិស័យទេស ចរណ៍ ដោយឯកជនសរុបមានចំនួន ៤ក្រុមហ៊ុន។

+ វិស័យរ៉ែ៖ ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់រ៉ែមាសចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន  ដោយចម្រាញ់រ៉ែមាសបានចំនួនជាង ១៨តោនមាស។

+ វិស័យអប់រំ៖ ខេត្តមណ្ឌលគិរី មានសាលារៀនសរុប ១០៦សាលា មានអគារ ២៥២ខ្នង ស្មើ នឹង៩៣៤បន្ទប់ ក្នុងនោះសាលារៀនជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ៣០ ខ្នង ស្មើនឹង ២០៧បន្ទប់ រួមមានអគារសិក្សាចំនួន ២៣ខ្នង ស្មើនឹង ១៦៥បន្ទប់ អគារទីចាត់ ការ ៤ខ្នង ស្មើនឹង ១២បន្ទប់ ផ្ទះសម្រាប់គ្រូ ២ខ្នង ស្មើនឹង ២០បន្ទប់ និងផ្ទះសម្រាប់សិស្ស ០១ខ្នង ស្មើនឹង ១០បន្ទប់។

+ វិស័យសុខាភិបាល៖ នៅទូទាំងខេត្តមណ្ឌលគិរី មានមន្ទីរពេទ្យបង្អែកខេត្តចំនួន១ មន្ទីរពេទ្យ បង្អែក ស្រុកចំនួន២ (ដំណើរការ១) មណ្ឌលសុខភាពចំនួន១៦ និងប៉ុស្តិ៍សុខភាពចំនួន១៨ (មិនទាន់ ដំណើរការ៥) ក្រៅពីនេះនៅមានសេវាកម្មឯកជន ក្នុងនោះមាន មន្ទីរសម្រាកព្យាបាល ចំនួន ៣ កន្លែង, បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅចំនួន ២៥កន្លែង, បន្ទប់ពិគ្រោះស្រ្តីមាន ផ្ទៃ ពោះ ចំនួន ៣៦ កន្លែង បន្ទប់ថែទាំជំងឺចំនួន ៧២កន្លែង, បន្ទប់ថែទាំមាត់ធ្មេញចំនួន ១៣ កន្លែង, បន្ទប់ពិគ្រោះព្យាបាល មាត់ធ្មេញចំនួន ៥កន្លែង, ឱសថស្ថានរង “ក”ចំនួន ៣កន្លែង និងឱសថស្ថានចំនួន ១៥កន្លែង៕

អត្ថបទដែលជាប់ទាក់ទង