ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដាក់ផែនការពង្រឹងការអនុវត្តគោលនយោបាយភូមិ, សង្កាត់មានសុវត្ថិភាព

80

ភ្នំពេញ៖កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែសីហា និងទិសដៅខែកញ្ញាគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោបានដាក់ផែនការពង្រឹងការអនុវត្តគោលនយោបាយភូមិ, សង្កាត់មានសុវត្ថិភាព។
កិច្ចប្រជុំខាងលើដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ នាយករងរដ្ឋបាល ប្រធានការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១២។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ការពង្រឹងការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព-បន្តយកចិត្តទុកដាក់បង្កា បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន-ការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន-បន្តយកចិត្តទុកដាក់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ការស្តារប្រព័ន្ធលូ និងការជួសជុលផ្លូវសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ក្នុងនោះក៏លើកឡើងពីបញ្ហាអនាម័យ បរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង