នៅសង្កាត់ទួលស្វាយព្រៃទី១កាលពីថ្ងៃអគ្គីភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយដល់ពេលរាត្រីឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ
ភ្នំពេញ៖អគ្គីភ័យបានឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោរសន្ធៅកាលពីម៉ោងជាង១យប់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី២២ខែសីហាឆ្នាំ២០១៩នេះនៅតាមបណ្តោយលេខ១៩៣សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ខណៈពេលអគ្គីភ័យកំពង់តែឆាប់ឆេះខ្សែភ្លើងនៅតាមមុខផ្ទះប្រជាជនតាមបណ្ដោយផ្លូវលេខ១៩៣យ៉ាងសន្ធោរសន្ធៅនាយប់កណ្ដាលអាធ្រាត្រនោះគេសង្កេតឃើញវត្តមានលោកមេប៉ុស្ដិ៍ប៉ូលិសសង្កាត់ទួលស្វាយព្រៃទី១ចុះទៅដល់កន្លែងកើតហេតុភ្លាមៗដោយធ្វើការសហការណ៍គ្នាជាមួយបងប្អូនប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ប្រហែល១០ធុងទើបរលត់ អស់ទៅវិញនៅវេលាម៉ោង០២.១០នាទីថ្ងៃខែឆ្នាំដដែលនេះ។
ក្រុមសមត្ថកិច្ចប៉ូលិសមូលដ្ឋានបានអោយដឹងថាករណីអគ្គីភ័យខាងលើនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីទើបឆាបឆេះយ៉ាងសន្ធោរសន្ធៅនាពេលរាត្រីនោះតែម្ដងទៅ។ប៉ុន្តែមិនឆាបឆេះរាលដាលដល់លំនៅស្ថានប្រជាជននៅទៅនោះទេ។
សូមបញ្ជាក់ផងដែរថាក្នុងមួយរយះនេះខណ្ឌបឹងកេងកងដែលជាខណ្ឌទើបបង្កើតថ្មីដោយបំបែកចេញពីខណ្ឌចំការមននោះហើយខណ្ឌបឹងកេងកងមាន៧សង្កាត់ដោយមានអគ្គីកើតឡើងជាបន្តបន្ទាប់ដោយមានលក្ខណៈទ្រុងទ្រាយធំ និង តូចតែមិនថ្វីនោះទេត្រូវកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍បានទាន់ពេលវេលាតួរយ៉ាងដូចនៅសង្កាត់ទួលស្វាយព្រៃទី១នោះជាដើមដោយកាលពីអគ្គីភ័យឆាបឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយលុះដល់ពេលរាត្រីអគ្គីភ័យឆេះខ្សែភ្លើង៕