ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញងៀតបបែលនិងត្រីចាបសមុទ្រមានសារធាតុគីមី នៅផ្សារបន្លែច្បារអំពៅ

83

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី 22 ខែ សីហា ឆ្នាំ2019 នេះ លោកសាន់ ប៊ុនណាប្រធានគណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយបានសហការជាមួយខាងមន្រ្តីបច្ចេកទេសកាំកុងត្រូល បាន រកឃើញឃាតករលាក់មុខនៅក្នុងងៀតបបែល និង ត្រីចាបសមុទ្រ ចំនួន8,5គីឡូក្រាម។ ចំពោះងៀតបបែលនិងត្រីចាបសមុទ្រខាងមន្រ្តីជំនាញរកឃើញថាមានសារធាតុគីមីនោះត្រូវបានដុតកំទេចចោលភ្លាមនៅចំពោះមុខម្ចាស់ ដែលគាត់មានឈ្មោះ ផាន ធូធី ភេទស្រីអាយុ 55ឆ្នាំ ជាអាជីវករចល័ត ដើរលក់នៅតាមទីផ្សារនានាក្នុងរាជធានីភ្នំពេញ។ ជាចុងក្រោយនេះក្នុងនាមរូបខ្ញុំជាប្រធានផ្សារបន្លែច្បារអំពៅសូមធ្វើការអំពាវនាវយ៉ាងទទួចទៅដល់អ្នកលក់ចែកចាយបន្តតាមបណ្តាផ្សារទាំងអស់ តាមច្រកនាំចូល និងគណៈកម្មការគ្រប់គ្រងផ្សារ នានាមេត្តាជួយសហការ គ្នាដើម្បីលប់បំបាត់អាហារដែលមានបន្ថែមនូវសារធាតុគីមីព្រោះអីវាធ្វើអោយ ប៉ះពាល់ដល់សុខភាពពេលយើងទិញយកទៅធ្វើម្ហូបទទួលទានដោយជាប្រយោល និងយូរអង្វែង ដល់សុខភាពយើងទាំងអស់គ្នា។ដូចនេះយើងរួមដៃគ្នាលប់បំបាត់រាល់ចំណីអាហារណាដែលមានលាយបន្ថែមនូវសារធាតុគីមីដើម្បីសុខភាព សុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ផងដែរថាជានិច្ចកាលលោកសាន់ ប៊ុនណាប្រធានផ្សារបន្លែច្បារអំពៅ តែងតែចុះមកសហការណ៍គ្នាជាមួយខាង មន្រ្តីជំនាញកាំកុងត្រូលធ្វើការត្រួតពិនិត្យរាល់មុខទំនិញនានា ពិសេសផ្នែកម្ហូបចំណីអាហារដែលមាន លាយនូវសារធាតុគីមីនោះ ពេលចុះពិនិត្យរកឃើញត្រូវយកមកដុតកម្ទេចចោលភ្លាម តួយ៉ាងដូចជាករណីខាងលើនេះជាដើម។ដូចនេះរាល់មុខម្ហូបចំណីអាហារទាំងឡាយណា ដែលមានលាយបន្ថែមនូវសារធាតុគីមីគឺមិនអាចសម្ងំលាក់ខ្លួន នៅក្នុងផ្សារបន្លែច្បារអំពៅបានឡើយ ពោលគឺពេលរកឃើញគឺកម្ទេចចោលភ្លាម ដោយមិនអាចអោយមានដាក់លក់ដូរ នៅលើទីផ្សារបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង