ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញ ពាក់ពន្ធ័ចុះពិនិត្យដំណើរការនៃសកម្មភាពកាយស្តារអូរប្រឡាយនៅតាមតំបន់ប្រឈមមួយចំនួនក្នុង ក្រុងព្រះសីហនុ

45

ក្រុងព្រះសីហនុ៖អភិបាលខេត្តព្រះសីហនុលោកគួចចំរើននាព្រឹកថ្ងៃទី៣១សីហា២០១៩នេះបានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័អញ្ជើញពិនិត្យដំណើរការទូទៅសកម្មភាពកាយស្តារអូរប្រឡាយនៅតាមតំបន់ប្រឈមមួយចំនួនក្នុងក្រុងព្រះសីហនុដែលងាយជន់លិចដោយសារទឹកភ្លៀងកន្លងមក

  ការចុះពិនិត្យរបស់លោកអភិបាលខេត្តធ្វើឡើងដើម្បីផ្ទៀងផ្ទាត់អំពីលទ្ធផលនិងបញ្ហាខ្លះក្នុងពេលដែលក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងអនុវត្តន៍ច្រើនសប្តាហ៍កន្លងទៅក្នុងនោះលោកអភិបាលខេត្តបានណែនាំផ្នែកជំនាញក្រៅពីកាយស្តារតាមអូរប្រឡាយគឺត្រូវពិនិត្យកាយស្តារបើកផ្លូវទឹកនៅតាមទីតាំងដែលកំពុងមានការចាក់លុបដីខ្លះទៀតដើម្បីបើកអោយមានផ្លូវទឹកហូរនិងតម្រូវអោយម្ចាស់ការដ្ឋានសំណង់នានាឬពលរដ្ឋចូលរួមសហការជាមួយអជ្ញាធរក្នុងការដាក់លូនិងរៀបចំប្រពន្ធ័បង្ហូរទឹកទៅតាមនិតិច្បាប់ផងដែរ។

   សូមបញ្ជាក់ថាអជ្ញាធរខេត្តព្រះសីហនុបានធ្វើយុទ្ធនាការកាយស្តារអូរប្រឡាយក្នុងក្រុងព្រះសីហនុដោយមានកិច្ចសហការគាំទ្រពីក្រសួងធនធានទឹកក្រសួងសាធារណការក្រសួងបរិស្ថានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុនិងផ្នែកពាក់ពន្ធ័មួយចំនួនទៀតក្នុងគោលបំណងកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុហើយក្នុងយុទ្ធនាការនេះក៍មានសំណង់ខ្លះដែលសង់ប៉ះពាល់អូរប្រឡាយក៍ត្រូវបានរុះរើជាបន្តបន្ទាប់ដែរ

 

អត្ថបទដែលជាប់ទាក់ទង