ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាព ដែលនាំឲ្យ​មាន​ហិង្សា​ ប៉ះពាល់ដល់ស្ថាប័នជាតិ ​ឬ​ជាការ​ចូលរួ​ម​គំនិត ក្នុ​ងគម្រោងការទុច្ច​រិ​ត​ គឺ​ជាបទល្មើស​ព្រ​ហ្មទណ្ឌ​

60

បន្ទាយមានជ័យ៖ លោកប្រធានសាលាដំបូងខេត្តបន្ទាយ​មា​នជ័យ បានផ្តល់មតិយោបល់ពីទិដ្ឋភាពច្បា​ប់​ពាក់ព័​ន្ធនឹង​អំពើ ឬសកម្មភាពទាំងឡាយ​ណា​ ដែលនាំឲ្យមានហិ​ង្សា​ ប៉ះពាល់ដល់ស្ថាប័នជាតិ​ ​ប៉ះពាល់​ដល់​​សន្តិ​​សុខ​​សង្គម ឬធ្វើឡើងក្នុងគោលបំណងផ្លា​​ស់​​ប្តូរ​ស្ថា​​ប័នរដ្ឋ ដឹកនាំស្របច្បាប់ ​​រួមទាំងសកម្មភាពទាំងឡា​យ​​​ណា ដែលបានចូលរួមដោយ​ផ្ទា​ល់​​ ​ឬជាការចូលរួម​គំ​និត ក្នុ​ងគម្រោងការទុច្ចរិ​ត​នេះ គឺ​ជាបទល្មើសព្រហ្មទណ្ឌ​។​

ក្រសួងយុត្តិធម៌ បានផ្សាយព័ត៌មានថា នៅថ្ងៃអង្គារ ទី1 ខែតុលា ឆ្នាំ2019 លោកប្រធានសាលាដំបូង និង​លោក​ព្រះ​រាជអា​ជ្ញា បា​នចូលរួមប្រជុំគណៈបញ្ជាកា​រ​ឯក​ភាព​រដ្ឋបា​លខេត្ត​បន្ទាយមា​នជ័យ។ ក្នុងកិច្ចប្រជុំនេះ ​លោកប្រ​ធាន និងលោកព្រះរាជអាជ្ញា​ ​បានចូលរួមមតិយោប​ល់​មួយ​ចំនួន នូវទិដ្ឋភាពច្បាប់ពាក់ព័ន្ធ​នឹ​ងអំពើ​ ឬសកម្មភាពទាំងឡាយ​ណា ដែលនាំ​ឲ្យមាន​ហិង្សា ប៉ះពាល់ដល់ស្ថាប័នជា​តិ​ ប៉ះពាល់ដល់សន្តិសុខ​ស​ង្គម​ ឬធ្វើ​ឡើង​ក្នុង​គោលបំ​ណងផ្លា​ស់ប្តូរស្ថាប័នរដ្ឋដឹកនាំ​ស្រ​បច្បា​ប់ រួមទាំងសកម្មភាពទាំងឡា​យ​ណាដែល បានចូ​លរួម​ដោយផ្ទាល់​ ឬជាការចូលរួមគំនិត​ក្នុ​ងគ​ម្រោងការ​ទុច្ច​រិតនេះ គឺជាបទល្មើសព្រហ្មទណ្ឌដែល​មា​នចែ​ង និង​ផ្ត​ន្ទាទោសយ៉ា​ងធ្ងន់ ក្នុងក្រមព្រហ្មទណ្ឌនៃព្រះ​រា​ជាណា​ចក្រក​ម្ពុជា និងបានលើកឡើងផ្សព្វផ្សាយខ្លឹម​សា​រសេ​ចក្តីប្រកា​សព័ត៌មាន និងស្មារតីនៃកិច្ចប្រជុំរប​ស់​ក្រសួ​ង​យុត្តិធម៌ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីស្ថានការណ៍សន្តិសុខ​ស​ង្គម​ និងការដាក់ចេញនូវវិធា​ន​ការរួ​មមួយ​ចំនួន ក្នុងការពង្រឹងការ​អ​នុវ​ត្តច្បាប់ តាមរយៈការចាត់វិធានការច្បា​ប់​លើសកម្ម​ភាព​ ឬទង្វើទាំងទ្បាយណាដែល​ប៉ះពា​ល់ដល់ស​ន្តិសុ​ខជាតិ ជូនដល់សមាសភាពចូល​រួ​មទាំ​ងអស់៕

អត្ថបទដែលជាប់ទាក់ទង