ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយសាន ម៉ៅទទួលមរណៈភាពហើយ នៅប្រទេសថៃ នាព្រលប់នេះ

139

ភ្នំពេញ៖   លោកពូ សាន ម៉ៅ ហៅ នាយសេដ្ឋីអ៊ូរ៉ាន់ បានទទួលមរណៈភាពហើយ នៅក្នុងមន្ទីពេទ្យប្រទេសថៃដោយរោគាពាធ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃពុធ ៤កើត ខែ   អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២០៥៦៣ ត្រូវនិងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។

    ដោយសាររាងកាយមិនអាចតស៊ូជាមួយជំងឺបានទៀត តារាកំប្លែងនាយ សាន ម៉ៅ បានទទួលមរណភាពនៅមុននេះបន្តិចនៅមន្ទីរពេទ្យឧប៊ុនប្រទេសថៃ។

នេះបើតាមការអោយដឹងពីសិល្បករលោក អឹម ជីវ៉ា។ 

    សូមបញ្ជាក់ថា តារាកំប្លែងលោក ធូ ចំរ៉ុង ហៅ សាន ម៉ៅ ជាតារាកំប្លែងមានឈ្មោះបោះសំឡេងងនៅក្នុងប្រទេសកម្ពុជា និងបានធ្លាក់ខ្លួនឈឺធ្ងន់សន្លប់ស្តូកស្ដឹងជាច្រើនខែមកហើយ។ ដោយសារការព្យាបាលនៅកម្ពុជាមិនធូរស្រាល ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅសង្គ្រោះនៅក្រៅប្រទេស ហើយបានទទួលមរណៈភាព។

   ប្រភពពីលោកអុឹម ជីវ៉ាដដែលបានឲ្យដឹងថាសពរបស់នាយសានម៉ៅសាច់ញាតិត្រៀមដឹកតាមរថយន្តពីប្រទេសថៃមកកាន់រាជធានីភ្នំពេញតម្កល់ធ្វើបុណ្យនាគេហដ្ឋានខាងត្បូងវត្តព្រែកប្រាខណ្ឌច្បារអំពៅ។នេះជាការបាត់បង់សិល្បករផ្នែកកំប្លែងនិងជាអ្នកលេងល្ខោនបាសាក់ដ៍ជំនាញមួយរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង