ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម៉េម៉ាយ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ ​ប្លន់​សម្លាប់​ យកមាសអស់ជាង៣ជី

48

ខេត្តកំពត៖ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខប្លន់សម្លាប់កាលពីយប់ថ្ងៃទីតុលាឆ្នាំ២០១៩តែពុំមាននរណាម្នាក់ដឹងទេលុះព្រឹកថ្ងៃទីតុលាអ្នកភូមិបានមកអើតមើលនៅនឹងផ្ទះរបស់ស្ត្រីរងគ្រោះទើបមានការភ្ញាក់ផ្អើលថាស្ត្រីរងគ្រោះត្រូវគេវាយសម្លាប់ស្លាប់នៅនឹងផ្ទះរបស់ខ្លួនដែលហេតុការណ៍នេះកើតឡើងនៅភូមិត្រពាំងក្ដារឃុំស្រែជាខាងត្បូងស្រុកដងទង់ខេត្តកំពត

ជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខវាយសម្លាប់នឹងពូថៅនេះឈ្មោះសៅខេនអាយុ​50​ឆ្នាំរស់នៅភូមិត្រពាំងក្ដារឃុំស្រែជាខាងត្បូងស្រុកដងទង់

បើតាមលោកវរសេនីយ៍ឯកហ៊ីងឈុំអធិការនគរបាលស្រុកដងទង់បាននិយាយប្រាប់ឱ្យដឹងថាស្ត្រីរងគ្រោះត្រូវបានគេវាយសម្លាប់នឹងពូថៅនេះជាស្ត្រីមេម៉ាយដេកតែម្នាក់ឯងទេហើយនៅក្នុងផ្ទះរបស់ស្ត្រីរងគ្រោះបានបាត់ខ្សែមាសចំនួន​3​ជី​5​ហ៊ុននិងលុយចំនួន​50​ម៉ឺនរៀល

លោកអធិការបាននិយាយថាពាក់ព័ន្ធករណីខាងលើសង្ស័យជារឿងប្លន់សម្លាប់ប៉ុន្តែខាងនគរបាលកំពុងតែស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យដែលសម្លាប់ស្ត្រីរងគ្រោះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង