ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សោកនាដ​កម្ម បង្កដោ​យការប្រើ​ប្រាស់គ្រឿងស្រ​វឹង

63

ភ្នំពេញ៖ ការផ្សព្វផ្សាយស្រវឹងបែបអាណាធិបតេយ្យ បានអូសទាញ និងពង្វក់ស្មារតីប្រជាពលរ​ដ្ឋ ជាពិសេសយុវជន​វ័យក្មេង
ឲ្យសេ​ពគ្រឿងស្រវឹង កាន់តែ​ច្រើនឡើងៗ ដែលនាំឱ្យមានសោកនាដកម្មជាច្រើន បាន​កំពុងកើតឡើងក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន​ដូចជា គ្រោះថ្នាក់ចរាចរ អំពើហិង្សា និងជំងឺផ្សេងៗ។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គកាចលនាដើម្បីសុខភាពកម្ពុជា បានប្រសាសន៍ក្នុងពិធីប្រគល់ពានជ័យលាភី កម្មវិធីប្រកួតបង្កើតវីដេអូ៖ សោកនាដកម្មបង្កដោយការប្រើប្រាស់គ្រឿងស្រវឹង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា កូរ៉េ ថា ដោយមើលឃើញពីការសេពគ្រឿងស្រវឹង ជាមធ្យមរប​ស់​​ប្រជា​​ជនកម្ពុជា មានការក៏ឡើងខ្ពស់ក្នុងកម្រិតប្រ​កា​សអាសន្ន។ ទន្ទឹមគ្នានេះ ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង មានភាពអណាធិបតេយ្យយ៉ាងខ្លាំង ដែលឃើញមានស្ទើរគ្រប់ទីកន្លែង មិនថាក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាមឡើយ។
លោកវេជ្ជបណ្ឌិត បានថ្លែងថា ការផ្សព្វផ្សាយបែបនេះ បានអូសទាញ និងពង្វក់ស្មារតីប្រជាពលរ​ដ្ឋជាពិសេសយុវជន​
ឲ្យសេ​ពគ្រឿងស្រវឹងកាន់តែ​ច្រើនឡើងៗ ដែលនាំឱ្យមានសោកនាដកម្មជាច្រើន បាន​កំពុងកើតឡើងក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន​
ដូចជា គ្រោះថ្នាក់ចរាចរ អំពើហិង្សា និងជំងឺផ្សេងៗជាដើម។

អង្គកាចលនាដើម្បីសុខភាពកម្ពុជា បានរៀបចំកម្មវិធីប្រគួតបង្កើតវីដេអូថ្មី ក្នុងគោលបំណងឱ្យយុវជន អាចចូលរួមផ្សព្វផ្សាយផលប៉ះ
គ្រឿងស្រវឹង និងគាំទ្រឱ្យមា​នវិធានការមានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ក្នុងវត្តបំណងបង្ការកុំឱ្យមាន
ជនរងព្រោះបន្ទាប់។

តាមរយៈវីដេអូដែលជាក់ចូលរួមប្រកួតបេក្ខជន បានបង្ហាញការប្រើប្រាស់គ្រឿងស្រវឹង បង្កឲ្យមានសោកនាដកម្មជាច្រើនរួមមាន
គ្រោះថ្នាក់ចរាចរ អំពើហិង្សា និងជំងឺ បរាជ័យក្នុងការសិក្សា និងការរំលោភបំពាន ជាដើម។ ហើយវិធានការដែលបេក្ខជនបានលើកឡើង ដើម្បីកាត់បន្ថយកុំឲ្យមានជនរងគ្រោះបន្ទាប់មានដូចជា៖

1. ហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រប់ទម្រង់ គឺការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គឺជាចលកជំរុញឲ្យប្រជាជនសេពគ្រឿងស្រវឹង កាន់តែច្រើន និងកាន់តែញឹកញាប់។ មិនតែប៉ុណ្ណោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក៏ជាមូលហេតុចម្បង ដោយមានការសេពគ្រឿងស្រវឹង ក្នុងចំណោមយុវជនវ័យក្មេង និងស្រ្តីផងដែរ។

2 កាត់បន្ថយភាពងាយរកបាននៃផលិតផលគ្រឿងស្រវឹង គឺដូចជា វិធានការផ្តល់អាជ្ញាប័ណ្ណ ដល់កន្លែងដែលអាចលក់គ្រឿងស្រវឹង និងវិធានការកំណត់ម៉ោងលក់គ្រឿងស្រវីងជាដើម។

3 កំណត់អាយុដែលអាចទិញនិងប្រើប្រាស់គ្រឿងស្រវឹង គឺកាកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង អាចបញ្ចៀសមិនឲ្យកុមារ និងយុវជនវ័យក្មេង ពីការសេពគ្រឿងស្រវឹង។

4 ដំឡើងពន្ធផលិតផលគ្រឿងស្រវឹង គឺការដំឡើងពន្ធផលិតផលគ្រឿងស្រវឹង ជាវិធាន​ការឈ្នះ​-ឈ្នះ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងពីការប្រើប្រាស់ គ្រឿងស្រវឹង និង បង្កើនចំណូលពន្ធរដ្ឋយ៉ាងមានប្រសិទ្ធភាព។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ៣លាននាក់ បានស្លាប់ ដោយសារផលប៉ះពាល់ ដែលបង្កពីការប្រើប្រាស់គ្រឿងស្រវឹង។ ការប្រើប្រាស់គ្រឿងស្រវឹង បង្កឲ្យមានជំងឺជាង២០០មុខ ដូចជា ជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសំពាធឈាម ស្ទះសរសៃឈាមបេះដូង-ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលវិបល្លាសជាដើម។ ក្រៅពីផលវិបាកនៃសុខភាព ការប្រើប្រាស់គ្រឿងស្រវឹង បង្កឲ្យមានគ្រោះថ្នាក់ចរាចរ អំពើហិង្សា ការខាតបង់សេដ្ឋកិច្ច និងបញ្ហាសង្គមជាច្រើនទៀត។

នៅប្រទេសកម្ពុជា ការប្រើប្រាស់គ្រឿងស្រវឹង គឺជាមូលហេតុទី២ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរ
។ តាមរយៈរបាយការណ៍ ស្តីពីជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវ
គោក បានឲ្យដឹងថា មានមនុស្សស្លាប់២៥០នាក់ ដោយសារការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ហើយថវិកាប្រមាណ ៤៤លាន
ដុល្លារត្រូវបានខាតបង់ដោយសារការខូតខាតទ្រព្យសម្បត្តិសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង