ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលម្នាក់ ប្រើច្រវាទូក វាយសម្លាប់ប្រពន្ធ នៅលើផ្ទះ

123

ស្ទឹងត្រែង ៖ ចាប់តាំងពីថ្ងៃម្សិញមិញ រហូតមកដល់ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចជំនាញ នៃស្ន​ងការ​នគរ​បាលខេត្តស្ទឹ​ងត្រែង នៅពុំទាន់ឃាត់ខ្លួ​នជន​សង្ស័យម្នាក់ ជាមន្រ្តីនគរបាលការពារព្រំដែន៧០១ នៅក្រុងស្ទឹងត្រែង ដែលប្រើច្រវាទូក វាយសម្លាប់ប្រពន្ធនៅផ្ទះរប​ស់ខ្លួន។

ហេតុការណ៍វាយសម្លាប់ជនរងគ្រោះ ឈ្មោះ ​ផៃ ណា ភេទស្រី អាយុ ២៧ឆ្នាំ ជាប្រពន្ធ ចំណែកជនដៃដល់ជាមន្ត្រីនគរបាលឈ្មោះ តី ឯកសូគី ។ ករណីឃាតកម្ម ប្តី ប្រើច្រវាទូក វាយសម្លាប់ប្រពន្ធនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះ ស្ថិតក្នុងភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីរងគ្រោះ ត្រូវបានឃាតករជាប្តី ប្រើច្រវាទូក វាយជាច្រើនកន្លែង បណ្តាល​ឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីពិនិត្យរួច នគរ​បាលជំនាញ សម្រេចប្រគល់សាក​សព ជនរងគ្រោះ ជូនគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យទៅផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង