ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អោយសិស្សខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីសម្រេចបំណងនិងទទួលជោគជ័យសម្រាប់អនាគត

43

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស(A) ចំនួន៤៤៣នាក់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍លើកទឹកចិត្តក្មួយៗនិងចៅៗទាំងអស់អោយខិតខំប្រឹងប្រែងរៀនសូត្របន្តទៀតដើម្បីសម្រេចបំណងនិងទទួលជោគជ័យសម្រាប់អនាគតចៅៗទាំងអស់គ្នា។

នៅព្រឹកថ្ងៃចន្ទកើតខែអស្សុជឆ្នាំកុរឯកស័កព..២៥៦៣ត្រូវនឹងថ្ងៃទីខែតុលាឆ្នាំ២០១៩នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗចៅៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន៤៤៣នាក់ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាពរាជធានីភ្នំពេញ។

ឆ្នាំ២០១៩នេះគឺជាឆ្នាំទី៦ហើយដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស(A) បានចូលជួបសំណេះសំណាលដោយផ្ទាល់។ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស  (A)  ចួលជួបសំណេះសំណាលដោយផ្ទាល់នេះគឺជាការផ្តល់តម្លៃនិងលើកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សាជាពិសេសក្មួយៗចៅៗសិស្សានុសិស្សដែលបានខិតចំប្រឹងប្រែរៀនសូត្រ។

ថ្ងៃនេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីសប្បាយរីករាយនិងមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់កូនក្មួយនិងចៅៗទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបាននិទ្ទេស  (A)  នាពេលនេះ។

ក្នុងឱកាសនេះផងដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានក៏ផ្តាំផ្ញើនូវព្រះរាជបណ្តាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះចៅៗដែលបានទទួលបាននិន្ទេស  (A)  ទាំងអស់។ហើយសម្រាប់ប្រាក់រង្វាន់នាឆ្នាំនេះគឺមានប្រាក់កាក់ដែលជាព្រះរាជអំណោយដ៏វិសេសវិសាលបំផុតរបស់ព្រះអង្គផងដែរដែលម្ពុជាបានបោះពុម្ពផ្សាយដើម្បីអបអរសាទរខួប១៥ឆ្នាំនៃការឡើងគ្រោងរាជសម្បត្តិរបស់ព្រះអង្គ(២០០៤២០១៩) ហើយនៅថ្ងៃនេះផងដែរកម្ពុជាយើងក៏បានអនុញ្ញាតអោយធ្វើចរាចរនូវក្រដាសប្រាក់១៥,០០០រៀលដែលជាក្រដាសប្រាក់ទើបចេញថ្មី។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះក្រសួងអប់រំយុវជននិងកីឡាដែលបានខិតខំសម្របសម្រួលក្នុងការប្រឡងបាក់ឌុបនៅទូទាំងប្រទេសដែលទទួលបានលទ្ធផលគួរជាទីមោទនភាព។ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះសិស្សនារីដែលបានប្រឡងជាប់ច្រើនជាងបុរសសម្រាប់ឆ្នាំនេះ។សម្តេចតេជោបានបន្តជំរុញនិងលើកទឹកចិត្តអោយសិស្សជានារីបន្តការខិតខំរៀនសូត្រអោយបានខ្លាំងថែមទៀតដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គមជាតិ។

សម្តេចតេជោហ៊ុនសែនបានកោតសរសើរផងដែរចំពោះក្មួយៗចៅៗដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបានលទ្ធផលល្អបែបនេះព្រមទាំងបានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជននិងកីឡាមន្ទីរអប់រំនៅតាមបណ្តាខេត្តនានាលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលសិស្សទាំងអស់ដែលបានរួមចំណែក

នាំមកនូវភាពជោគជ័យសម្រាប់ក្មួយៗនិងចៅៗ។ជាងនេះទៅទៀតសម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងកោតសរសើរដល់លោកគ្រូអ្នកគ្រូ,អាជ្ញាធរសហភាពសហព័ន្ធយុវជនកម្ពុជានិងអ្នកពាក់ពន្ធ័ទាំងអស់ដែលបានចូលរួមវគ្គបំប៉នដល់សិស្សានុសិស្សកន្លងមកមុនការប្រឡងនៅតាមបណ្តាខេត្តផ្សេងៗ។ទន្ទឹមនឹងនេះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងមិនជាប់នៅឆ្នាំនេះគឺត្រូវខិតខំបន្ថែមទៀតនៅឆ្នាំក្រោយឬអាចបន្តការសិក្សាថ្នាក់បរិញ្ញារងឬអាចចូលសិក្សាជំនាញបច្ចេកទេសផ្សេងៗក៏បានគឺក្រសួងអប់រំផ្តល់ឱកាសច្រើនសម្រាប់ក្មួយៗនិងចៅៗ។

នៅក្នុងពេលថ្លែងទៅកាន់ក្មួយៗនិងចៅៗសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលឹកពីភាពខ្ទេចខ្ទាំនៃវិស័យអប់រំនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដែលពេលនោះធនធានអ្នកចេះដឹងជាច្រើនត្រូវបានសំលាប់ចោលហើយសាលារៀនមួយចំនួនក៏ត្រូវបានក្លាយទៅជាគុកនិងជាកន្លែងឃុំឃាំងដាក់មនុស្ស។ក៏ប៉ុន្តែក្រោយពីយើងបានរំដោះប្រទេសនិងទទួលបាននូវសុខសន្តិភាពគឺយើងបានខិតខំបណ្តុះបណ្តាលធនធានមនុស្សដែលបានកើនមានឡើងជាបន្តបន្ទាប់ជាពិសេសរាជរដ្ឋាភិបាលបានពង្រាយសាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នងដើម្បីទុកអោយកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា។សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើសុំអោយអាជ្ញាធរយកចិត្តទុកដាក់តាមដានចំពោះសុខទុក្ខប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាជាពិសេសត្រូវពិនិត្យមើលសាលារៀនណាដែលទទួលរងការលិចលង់ដោយទឹកជំនន់ត្រូវរៀបចំអោយបានល្អមុននឹងអោយសិស្សចូលរៀនចៀសវាងខ្លាចអគារបាក់បែកធ្លាក់ពីលើសិស្ស។

ជាថ្មីម្តងទៀតទាក់ទងទៅនឹងរឿងនយោបាយសម្តេចតេជោបានមានប្រសាសន៍បញ្ជាក់អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទទួលទានអំបុកទាំងអស់គ្នានៅថ្ងៃទីវិច្ឆិកាឆ្នាំ២០១៩ខាងមុខដែលជាថ្ងៃបុណ្យឯករាជ្យជាតិគឺហូបអំបុកការពារជាតិ, សាសនា, ព្រះមហាក្សត្រហើយសម្តេចតេជោបានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ៗថាអ្នកណាក៏ដោយដែលចូលរួមក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលឬការធ្វើរដ្ឋប្រហារនៅថ្ងៃទី៩វិច្ឆិកានោះគឺត្រូវទទួលខុសត្រូវនិងត្រូវទទួលទោសទៅតាមច្បាស់។សម្តេចតេជោមិនអនុញ្ញាត្តិអោយក្រុមឧទ្ទាមណាមកបំផ្លាញសន្តិភាពនៅកម្ពុជាបានជាដាច់ខាត។

ចំពោះរង្វាន់លើកទឹកចិត្តដល់កូនក្មួយនិងចៅៗដែលទទួលបាននិទ្ទេស  (A)  ទាំង៤៤៣នាក់គឺក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល(សៀវភៅភិរម្យអ៊ូ(ក្រមង៉ុយ) និងបណ្ឌិតអ៊ូចុង) , iPad ម្នាក់មួយគ្រឿងដែលជាអំណោយរបស់ក្រុមហ៊ុនជីបម៉ុងព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ(បោះពុម្ពឆ្នាំ១៥១៤ដែលបានស្រាវជ្រាវយកពីប្រទេសហូឡង់មកវិញ) ចំនួន១និងប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ព្រះករុណាសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងម្នាក់ទទួលបាន១ផងដែរ។

ចំពោះលោកគ្រូអ្នកគ្រូដែលជានាយកសាលាបានអញ្ជើញចូលរួមសរុបចំនួន១៨៨នាក់ដែលម្នាក់ៗទទួលបានថវិការចំនួន១លានរៀលជាមួយសៀវភៅអប់រំទូន្មាន២ក្បាលរបស់ភិរម្យអ៊ូ(ក្រមង៉ុយ) និងបណ្ឌិតអ៊ូចុងព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ១គ្រឿងនិងប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ព្រះករុណាសម្តេចព្រះបរមនាថនរោត្តមសីហមុនីម្នាក់១ផងដែរហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស  (A)  គឺក្នុងមួយសាលាទទួលបានថវិការ៣លានរៀល។

សម្តេចតេជោហ៊ុនសែនបានជូនពរដល់លោកគ្រូអ្នកគ្រូអាណាព្យាបាលនិងកូនក្មួយព្រមទាំងចៅៗសិស្សានុសិស្សទាំងអស់ជួបតែសេចក្តីសុខចម្រើននិងទទួលបានជោគជ័យថ្មីៗជាបន្តទៀតក្នុងការសិក្សារៀនសូត្រនិងក្នុងការអប់រំផ្តល់នូវចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយជាបន្តទៀត។

មុននឹងបញ្ចប់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានអញ្ជើញផ្តល់កិត្តិយសថតរូបអនុស្សាវរីយ៍ជាមួយកូនក្មួយនិងចៅៗសិស្សានុសិស្សដែលជាប់និទ្ទេស  (A)  ក្នុងបរិយាកាសស្និទ្ឋស្នាលនិងសប្បាយរីករាយក្រៃលែង។

ចំពោះរង្វាន់លើកទឹកចិត្តដល់កូនក្មួយនិងចៅៗដែលទទួលបាននិទ្ទេស  (A)  ទាំង៤៤៣នាក់គឺក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល(សៀវភៅភិរម្យអ៊ូ(ក្រមង៉ុយ) និងបណ្ឌិតអ៊ូចុង) , iPad ម្នាក់មួយគ្រឿងដែលជាអំណោយរបស់ក្រុមហ៊ុនជីបម៉ុងព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ(បោះពុម្ពឆ្នាំ១៥១៤ដែលបានស្រាវជ្រាវយកពីប្រទេសហូឡង់មកវិញ) ចំនួន១និងប្រាក់កាក់មាសដែលជាព្រះរាជអំណោយរបស់ព្រះករុណាសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងម្នាក់ទទួលបាន១ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង