ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនប្រុសស្រី៥នាក់ត្រូវបាន សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនក្នុងពីរបទចាប់ជំរិតទារប្រាក់

63

 

ភ្នំពេញ ៖កម្លាំងនគរបាលខណ្ឌចំការមនដឹកនាំ លោកយិនសានអធិការខណ្ឌបានចុះផ្ទាល់ដល់កន្លែងកើតហេតុ គាត់ជនជាតិចិនប្រុសស្រីចំនួន 5 នាក់ពីបទចាប់ជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា ករណីចាប់ជំរិតទារប្រាក់ ។

ជនជាតិប្រុសស្រីទាំ៥ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន១-ឈ្មោះ Yan Hang Kai ភេទប្រុស ១៩ឆ្នាំ ចិន មុខរបរ ទេសចរណ៍ ។

២-ឈ្មោះ Zhang Yang ភេទប្រុស ចិន ២០ឆ្នាំ មុខរបរ ទេសចរណ៍។

៣-ឈ្មោះ Li Xinmao ភេទប្រុស ១៨ឆ្នាំ ចិន មុខរបរ ទេសចរណ៍ ។

៤-ឈ្មោះ Wang Yan Jim ភេទប្រុស១៩ឆ្នាំ ចិន មុខរបរ ទេសចរណ៍ ។

៥-ឈ្មោះ Wang Yang ភេទស្រី ១៨ឆ្នាំ ចិន មុខរបរ ទេសចរណ៍ ។

ជនសង្ស័យទាំង៥ នាក់គ្មានលិខិតឆ្លងដែន ហើយ ស្នាក់នៅ ផ្ទះសំណាក់ ផ្ទះមាស ផ្លូវ ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

ជនរងគ្រោះឈ្មោះ Washi Long ភេទប្រុស ២៥ឆ្នាំ ចិន ស្នាក់នៅសណ្ឋាគារឡាក់គីស្តារ២(កន្លែងកើតហេតុ)

បើតាមការរៀបរាប់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់លិខិតឆ្លងដែន ហើយក៏បានមកស្នាក់នៅសណ្ឋាគារខាងលើ រួចបានទំនាក់ទំនងជាមួយនឹងក្រុមជនសង្ស័យដើម្បីឲ្យជួយធ្វើលិខិតស្នាមនៅស្ថានទូតចិនឲ្យ ពេលនោះក្រុមជនសង្ស័យក៏បានមកជួបនឹងជនរងគ្រោះនៅសណ្ឋាគារ រួចក៏ ចាប់ជំរិត ជនរងគ្រោះ ដោយវាយបណ្ដាលឱ្យរងរបួស រួចថត ឱ្យជនរងគ្រោះផ្ញើឱ្យបងប្អូននៅប្រទេសចិន ដើម្បីវេរលុយតាមប្រព័ន្ធវីឆាត ដើម្បីជាថ្នូរនឹងការដោះលែង ។ ហើយក្រុមគ្រួសារបានវ៉េលុយសរុបប្រហែលជិត3ពាន់ដុល្លា ។ រហូតដល់ថ្ងៃទី៦ខែតុលាឆ្នាំ២០១៩ ជនរងគ្រោះបានលួចរត់រួច ។

លុះដល់ព្រឹកថ្ងៃ ទី៨ខែតុលាឆ្នាំ២០១៩វេលា ម៉ោង ៨និង០០នាទី ជនរងគ្រោះបានមកស្ថានទូតចិន រួចក៏បានជួបនឹងក្រុមជនសង្ស័យ ហើយរាយការណ៍ប្រាប់នគរបាល ការពារទូតអោយជួយអន្តរាគមន៍ឃាត់ក្រុមជនសង្យ័យ ។

ភ្លាមៗនោះនគរបាលការពារទូតចិន មកបានរាយការណ៍មកលោកយិន សាន អធិការខណ្ឌចំការមនហើយ លោកអធិការខណ្ឌចំការមនបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងផ្ទាល់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនប្រុសស្រី៥នាក់យកមកសួរនាំ នៅប៉ុស្តិ៍ទួលទំពូងទី ២ ក្រោមមកជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅលើជនសង្ស័យជាករណីជំរិតទារប្រាក់។

សូមបញ្ជាក់ថាករណីនេះកើតឡើងតាំងពីកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារឡាក់គីស្តារ២ ទីតាំងលេខ៣៦ ផ្លូវ៣៣៦ក្រុម៣៤ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ប្រគល់អោយនគរបាលខណ្ឌទួលគោក ចាត់ការបន្តព្រោះថាករណីខាងលើនេះកើតនៅទឹកដីខណ្ឌទួលគោក៕

អត្ថបទដែលជាប់ទាក់ទង