ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ក្មេងទំនើងម្នាក់ ប៉ុនប៉ងលួច

46

​ភ្នំពេញ៖ នៅថ្ងៃទី១០ តុលា ២០១៩​ វេលាម៉ោង៣ ទៀបភ្លឺ កម្លាំងល្បាតនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១​ បានឃាត់ក្មេងទំនើងប៉ុនប៉ងលួចបាន១នាក់​ នៅចំណុចមុខផ្ទះលេខ៨​ បេ​ ផ្លូវ៣៩៨​ ភូមិ៩​ សង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង។

ជនសង្ស័យដែលឃាត់បានឈ្មោះ​ សារិន​ វាសនា​ ភេទប្រុស​ ជនជាតិខ្មែរ​ មានទីលំនៅផ្ទះជួល​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ មុខរបរគ្មាន (ធ្លាប់ប្រើប្រាស់គ្រឿងញៀន) និងបានដកហូតមធ្យោបាយ​ម៉ូតូ១គ្រឿងម៉ាក​Mio ពណ៌​សខៀវពាក់ផ្លាកលេខ​ភ្នំពេញ1G M8119 លេខតួ27312 លេខម៉ាស៊ីន​ 42523 និងទូរស័ព្ទដៃមួយគ្រឿង​ ម៉ាក Nokia ពណ៌ស្លែលខស៊ីម096 8595254 ។ ​ ជនសង្ស័យខាងលើ​ និង​មធ្យោបាយ​ បញ្ជូនទៅអធិការនគរបាលខណ្ឌ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង