ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រីដៃឆើតម្នាក់​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីលួច រ៉ូតកាបូប ពេលជនរងគ្រោះចូលរកទិញសំបុត្រចូលមើលបាល់ទាត់

49

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឲ្យដឹងថា មានករណីអំពើលួច (រ៉ូតកាបូបលួចមិនបានសម្រេច) នៅចំណុចមុខស្តាតអូរឡាំពិកផ្លូវ២១៧ភូមិ០៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយស្រីដៃឆើតម្នាក់​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

នគរបាលខណ្ឌ៧មករា ​បានបញ្ជាក់បន្ថែមថា នៅវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូជាមួយឪពុក មកមើលបាល់ទាត់ រួចហើយក៏បានយកម៉ូតូមកផ្ញើ ពេលផ្ញើរួច បានដើរមកច្រកចូលស្តាតអូឡាំពិក កន្លែងលក់សំបុត្រ រកទិញសំបុត្រចូលមើលបាល់ទាត់ ដោយជនរងគ្រោះស្ពាយកាបូបដាក់ពីក្រោយខ្នង ស្រាប់តែមានជនសង្ស័យ បានធ្វើសកម្មភាពរ៉ូតកាបូបស្តាយនៅខ្នង ភ្លាមនោះឪពុកជនរងគ្រោះឃើញទាន់ ក៏ឃាត់ខ្លួនជនសង្ស័យបាន១នាក់ នាំមកកាន់ស្នាក់ការប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

បង្កឡើងដោយជនសង្ស័យ១នាក់ឈ្មោះ ចាន់ លាភ ភេទ ស្រីអាយុ ២៧ ឆ្នាំជនជាតិខ្មែរមុខរបរ ជួយលក់ចាប់ហួយបង ទីលំនៅផ្ទះជួលមិនចាំលេខក្រោយផ្សារទួលគោក សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក។

ក្រោយឃាត់ខ្លួនជនសង្ស័យ (ពិនិត្យទឹកនោមពុំមានសារធាតុញៀន )

វត្ថុតាងដកហូតរួមមាន កាបូបស្ពាយចំនួន១ ប្រាក់ចំនួន ១០០០០០រៀល។

ជនរងគ្រោះឈ្មោះ អ៊ុំ គឹមឡេង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ១១៥EO ផ្លូវជាតិលេខ០២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង