នៅក្នុងត្រីមាសទី៣នេះ រដ្ឋបាលរាជធានីបាន ចាត់តាំងអនុវត្តគោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” បានយ៉ាងល្អប្រសើរ បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ











នេះបើយោងតាមសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំសាមញ្ញ លើកទី៥របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងគ្រប់មន្ទីរ និងមន្ត្រី ក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត ។
អង្គប្រជុំនេះក៏បានសន្និដ្ឋានទៀតថា “សភាពការណ៍បែបនេះ បានផ្តល់នូវភាពអនុគ្រោះដល់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលឲ្យទទួលជោគជ័យ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់អគារខ្ពស់ៗ ទីក្រុងរណប និងថេរភាពល្អប្រសើរ នៃទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ដោយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន” ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៥របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ខាងលើនេះ បានលើកនូវរបៀបវារៈចំនួន ៤ចំណុច ក្នុងនោះរួមមាន៖១ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សារាជធានៅភ្នំពេញ អាណត្តិទី៣ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ ២ ពិនិត្យ និងអនុម័យលើសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។
៤ ពិនិត្យ និងអនុម័តលើសំណើសុំតែងតាំងមុខតំណែងមន្ត្រីរាជការចំនួន១រូប នៅក្នុងរចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ និង៤ បញ្ហាផ្សេងៗ ៕