ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មការិនីម្នាក់​ត្រូវ​រថយន្ត​កិន​បែកក្បាលស្លាប់​ ហើយរថយន្តបើករត់បាត់

97

 

ព្រះសីហនុ៖ ករណី​គ្រោះថ្នាក់ចរាចរបណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅនិង​កន្លែង​កើតហេតុ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤​ ជិត​រោងចក្រ​ ញូវស្តារ​ ភូមិ១​ សង្កាត់លេខ១​ ក្រុងព្រះសីហនុ​។

ហេតុការណ៍​នេះ​បានកើតឡើង​កាលពី​ម៉ោង​៧:០០នាទី ថ្ងៃទី​ ១៨ ខែតុលាឆ្នាំ ២០១៩ ដោយ​តាម​អត្តសញ្ញាណប័ណ្ណ​ជនរងគ្រោះឈ្មោះ​ សុខ​ លីណា​ ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ​ ភូមិថ្មធំ ឃុំរាម​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​។ ករណីនេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ រថយន្ត​បុកកិន​ហើយ​រថយន្ត​បាន​បន្ត​ដំណើរ​គេច​បាត់។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ​ ចំណែក​សាកសព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទដែលជាប់ទាក់ទង