ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ត្រូវគេសម្លាប់ ដៃជាប់ខ្នោះ ហើយឃាតករ ដុតសពកម្ទេចចោល ដើម្បីបំបាត់ភស្តុតាង

141

 

ខេត្តបាត់ដំបង​ ៖ សពបុរសម្នាក់ដែលត្រូវគេសម្លាប់ ដៃជាប់ខ្នោះ ហើយឃាតករបាន ដុតសាកសពកម្ទេចចោល ដើម្បីបំបាត់ភស្តុតាង  ដែលសមត្ថកិច្ច សន្និដ្ឋានថា ជាជនជាតិចិន។

 រហរហូតដល់រសៀលថ្ងៃទី១៨តុលានេះសមត្ថកិច្ចមិនទាន់អះអាងពីមូលហេតុនៃអំពើ​ឃាតកម្ម​នេះ និង​អំពី​តម្រុយនៃ​ក្រុម​ជន​ដៃដល់​នៅឡើយ​ទេ  សូ​ម្បី​តែ​អត្តសញ្ញាណ​ជន​រង​គ្រោះ ក៏​មិន​ទាន់​ស្គាល់​ជាក់លាក់​ដែរ​ ព្រោះ​ពេល​នេះ ​កម្លាំកម្លាំងជំនាញកំពុង ស្រាវជ្រាវនៅឡើយ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​តុលា ​នេះ​ថា សាកសព​ជាប់​​ខ្នោះដៃ ដែល​ត្រូវ​ឃាតករព្រួត​គ្នា​សម្លាប់​យ៉ាង​ឃោ​រ​ឃៅ​ ហើយ​ដឹក​ទៅ​ទម្លាក់​ចោល​នៅ​ក្បាលស្ពាន​ដង​ទង់ នៅស្រុករតនមណ្ឌល នៅថ្ងៃទី១៧តុលា ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​បច្ចេកទេស នៅ​រាជធានី​ភ្នំពេញ​ហើយ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ត្រូវ​បញ្ជូន​សាកសព​នោះ​ទៅ​កាន់​នាយកដ្ឋាន​បច្ចេកទេស ព្រោះ​ជន​រង​គ្រោះ​ត្រូវ​បាន​សង្ស័យ​ភាគច្រើន​អាច​ជា​ជនជាតិ​ចិន ដោយ​មានការ​ស្នើ​សុំ​ពី​ស្ថានទូត​ចិន​ ។

 សមត្ថកិច្ចបានឲ្យដឹងថា ពេល​នេះ​ សាកសព ត្រូវ​បាន​ក្លា​ស្សេ​តម្កល់​ទុក​នៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ក្ក្នុងរាជធានីភ្នំពេញ តាមការស្នើសុំរបស់ស្ថានទូតចិន ហើយ​នាយកដ្ឋាន​បច្ចេកទេស​នឹង​ធ្វើ​កោសល្យវិច័យ​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា  ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ផ្កាប់មុខទាំងដៃជាប់ខ្នោះដៃក្រពាត់មកក្រោយ នៅ​ក្បែរ​ក្បាលស្ពាន​ដងទង់ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតន​:​មណ្ឌល ​។ សាកសព​នោះ​ ត្រូវ​គេ​ដាក់​ខ្នោះ​ជាប់ដៃ​មក​ក្រោយ យក​ថង់​ប្លា​ស្ទិ​ក​ច្រក​ក្បាល ហើយ​ ត្រូវក្រុមឃាតករ យកភ្លើងដុតឆេះរោលខ្លោចរាងកាយ ស្ទើរ​មើល​មិន​យល់​៕

អត្ថបទដែលជាប់ទាក់ទង