ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ ដើម្បីគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ច​ កំណើនប្រកបដោយបរិយាប័ន្ន​

454

​ ភ្នំពេញ ៖ លោកស្រី Sunniya Durrani-Jamal បានថ្លែងថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំ​ប្រទេសកម្ពុ​ជា​នេះ នឹងជួយបង្កើតឱ្យមានកាលានុវត្តភាព​កា​រងា​រកាន់តែប្រសើរ សម្រាប់ពល​រដ្ឋ​​កម្ពុជា តាមរយៈការវិនិយោគទៅលើការអប់រំ ​ជំ​នាញ និង ការរៀនសូត្រពេញមួយ​ជីវិ​ត​របស់ពួកគេ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បា​នអនុម័តទៅលើយុទ្ធសាស្ត្រភាពជាដៃគូប្រ​ចាំ​ប្រទេស​ ​(CPS) ថ្មីមួយដែលមានរយៈ​ពេ​ល ​៥ឆ្នាំ ដែលមានកំណត់ចែងអំពីកិច្ចគាំទ្ររបស់ស្ថាប័ននេះ ចំពោះគោលដៅរបស់កម្ពុជា ​ក្នុ​ងការក្លាយខ្លួនជាប្រទេស​មា​នប្រា​ក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ​អ​ភិវ​ឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ស្ថិតក្រោម​យុ​ទ្ធ​សាស្ត្រ ឆ្នាំ២០១៩-២០២៣ ធនាគារ​អភិវឌ្ឍន៍អាស៊ី​ នឹងផ្តល់ថវិកាចំនួន១,៤៥ ពាន់លានដុល្លារ ក្នុងទម្រង់ជាឥណទានស​ម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សម្រាប់វិស័យ​កសិកម្ម និងការគ្រប់គ្រង​​​ធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវភាពរស់​នៅ​ក្នុង​តំបន់ទីក្រុង និងតំបន់ជនបទ ហេដ្ឋា​រចនា​សម្ព័ន្ធថាមពលកកើតឡើង​វិ​ញ និងការអភិវឌ្ឍវិស័យអ​ប់​រំ និងជំនាញ។ ជាមួយគ្នានេះ ការគាំទ្រដល់កំណែទម្រង់ វិស័យ​សា​ធារណៈ និងការកែលម្អសមត្ថភាពស្ថា​ប័​ន​ នឹងនៅ​តែបន្តជាការផ្តោតយក​ចិ​ត្តទុ​កដាក់ចម្បង របស់កម្មវិធីធនាគារអភិវឌ្ឍ​ន៍​អាស៊ី។ ការផ្តួចផ្តើម​ទាំងនេះ​ ​មានគោលបំណងកែលម្អលទ្ធភាពទទួលបាន​សេ​វាកម្ម និងគុណភាពសេវាកម្ម​សម្រាប់​​ព​លរ​ដ្ឋកម្ពុជា ព្រមទាំងបរិយាកាសធុរកិច្ចផ​ង​ដែរ។​

លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍ​ន៍​អាស៊ី​ប្រចាំប្រ​ទេស​​កម្ពុជា បានមានប្រសាសន៍ថា “​យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរប​ស់​យើ​ង នឹងគាំទ្រ​ដល់​គោលដៅរបស់រាជ​រ​ដ្ឋា​ភិបា​លកម្ពុជា ក្នុងការបង្កើតភាពប្រកួត​ប្រ​ជែ​ង និងពិពិធកម្ម​ប្រ​ភ​ព​​ដែ​លជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ​ ការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោ​យ​ចី​រភាព និង​ បរិយា​ប័ន្ន ​កា​រក​សាងឱ្យមានភាពធន់ទៅនឹងអាកាសធា​តុ​ និងការពន្លឿនកំណែទម្រង់​​អ​ភិ​បាលកិច្ច”។ លោកស្រីបានលើកឡើងថា​ ​ជាមធ្យមសេដ្ឋកិច្ចរបស់​ក​ម្ពុជា​បា​នកើនឡើង ៨,០ភាគរយ ពីឆ្នាំ១៩៩៩-២០១៨ ដែលធ្វើឱ្យកម្ពុជាក្លាយ​ជា​ ប្រទេសមួយក្នុងចំណោ​ម​​បណ្តា​ប្រទេស​នា​នា ដែលមានការរីកចម្រើនរហ័សបំផុ​ត​នៅ​ក្នុងពិ​ភ​ព​លោក។ ប្រាក់ចំណូលដុល​ជាតិក្នុង​មួ​យ​នាក់ បានកើនឡើងពី ២៩​០ ដុល្លារ ក្នុងឆ្នាំ ១៩៩៨ រហូតដល់ ១.៣៨០ ដុល្លារ ក្នុងឆ្នាំ ២០១៨។

តែបើទោះជាដូច្នេះក្តី ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ​ដោ​យរាប់បញ្ចូល​ទាំងភាព​​​ក្រីក្រ​ក្នុង​ចំណោ​មស្រ្តី​ជាមេគ្រួ​សារ ដែលធ្វើឱ្យពួកគេងាយរងគ្រោះ​ជា​ពិសេ​សទៅ​នឹង​​ការ​ងារ​គ្មានសុវត្ថិភាព។ កិច្ចគាំពារសង្គម នៅមានកម្រិត ហើ​យ​ភាព​រីក​ចម្រើ​នខាងផ្នែកសុខភាព អប់រំ និងទិដ្ឋភាពដទៃទៀតនៃការអ​ភិ​វឌ្ឍមនុស្ស នៅតែបន្តមានភាពផុយស្រួយនៅឡើ​យ​។​ លទ្ធភាពទទួលបានប​រិ​ក្ខា​អនាម័យ នៅស្ថិតក្រោមកម្រិតមធ្យមភាគ​នៅ​ឡើ​យ សម្រាប់​បណ្តាប្រទេសដែលមាន​ប្រា​ក់ចំណូលមធ្យមកម្រិតទាប​។ ទន្ទឹមនេះ កម្ពុជាក៏ជួបប្រទះ​​ប​រិយា​កា​សពាណិជ្ជកម្មសកលដែល​គ្មា​នភា​ពប្រា​ក​ដប្រជា ព្រមទាំងកំណើននៃការប្រកួតប្រ​ជែ​ង​​ក្នុ​ងតំប​ន់ផងដែរ។ ក្រៅពីនេះ កិច្ចខិតខំក្នុងការ​ធ្វើ​ពិ​ពិធកម្មសេដ្ឋកិច្ចទៅក្នុងវិស័យសេវា​ក​ម្ម និង កម្មន្តសាល បាននិងកំពុងរងកា​រ​រាំ​ងស្ទះ ដោយសារកង្វះកម្មករជំនាញ​ ​ចន្លោះប្រហោង​នៅក្នុងហេដ្ឋារ​ច​នាស​ម្ព័ន្ធ​ថាមពល និងឡូជីស្ទីក ព្រមទាំងដំណើរការធុរកិច្ចខ្វះ​ត​ម្លា​ភាព។

លោកស្រី Sunniya ​Durrani-Jamal បានបន្ថែមទៀតថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំ​ប្រទេសក​ម្ពុ​ជា​នេះ នឹងជួយបង្កើតឱ្យមានកាលា​នុ​វ​ត្តភា​ពកា​រងា​រ​កាន់តែប្រសើរ សម្រាប់ពល​រដ្ឋ​កម្ពុជា តាមរយៈការវិនិយោគទៅ​លើ​ការ​អប់រំ ជំនាញ និង ការរៀនសូត្រពេញមួយ​​​ជីវិ​តរបស់ពួកគេ។ ដោយសារប្រទេសកម្ពុជាមានចំនួន​ប្រ​ជាព​ល​រ​ដ្ឋវ័យ​ក្មេ​ងច្រើន ដូច្នេះការ​ពង្រីកការប្រើប្រាស់បច្ចេកវិទ្យា​ឌី​ជីថល និងការទាញប្រយោជ​ន៍​ពីនវា​នុវ​ត្តន៍នានា គឺជា​ចំណុច​ស្នូលនៃយុទ្ធសាស្ត្រភា​ព​ជាដៃគូប្រចាំប្រទេសរបស់យើង​។​ លោកស្រីបានបញ្ជាក់​ប​ន្ថែ​មថា “ការលើកកម្ពស់សក្តា​នុ​ព​ល និងភាពជាអ្នកដឹ​ក​នាំ​របស់ស្ត្រី ជាពិសេសនៅក្នុង​វិស័យសាធារ​ណៈ​ និងការការពារធនធានធ​ម្ម​ជា​តិដ៏ច្រើនសន្ធឹកសន្ធាប់របស់​ក​ម្ពុ​ជា មាន​សារសំខាន់ខ្លាំ​ងណាស់សម្រាប់ដំណាក់កាលប​ន្ទា​ប់នៃ​ការ​អភិវ​ឌ្ឍប្រទេស”។

លោកស្រីបានអះអាង​ថា​ ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញានាំមក​នូ​វ​វិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព សម្រាប់តំបន់អាស៊ី​ ​និង​ប៉ាស៊ីហ្វិក ហើយស្របពេលជាមួយគ្នានេះ​ ​ក៏នឹងបន្តរក្សាចីរភាពនៃកិ​ច្ច​ខិ​តខំ​រ​​បស់ខ្លួន ក្នុងការលុបបំបាត់ភាព ទីទ័លក្រផងដែ​រ​។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ីបាន​ស​ន្យាផ្ត​ល់​​ឥណទា​ន​​សម្បទាន និងហិរញ្ញប្បទានឥត​សំ​ណ​ង​ថ្មី ដែលមានចំនួនទឹកប្រា​ក់​ ២១,៦ពាន់​លានដុល្លារ៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង