ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី មូរ ​សុខហួរ ប្រាប់សកម្មជ​នទាំងអស់ សូ​មផ្អាកផែនកា​រវិល​​ត្រ​ឡប់នៅថ្ងៃទី៩ ខែវិច្ឆិកា ព្រោះខ្លាចគេចាប់ខ្លួន

143

ភ្នំពេញ៖លោកស្រី មូរ ​សុខហួរ ខ្លាច មិនហ៊ានមកដល់កម្ពុជា ត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន​ ក្នុងអំពើក្បត់ជាតិ។ លោ​កស្រី មូរ ​សុខហួរ រត់ទៅដល់អាមេរិកវិ​ញ​ហើ​យនោះ បាននិយាយថា សកម្មជ​នទាំងអស់ សូ​ម​ផ្អាក​ផែនកា​រនៃ​ការវិល​​ត្រ​ឡប់នៅថ្ងៃទី៩​ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលកំណត់ដោយលោកប្រធា​​ន​​ សម រង្ស៊ីសិន ដើម្បី​ការ​ពារខ្លួនពី​សំ​ណាញ់ច្បា​​ប់។

លោកស្រី មូរ ​សុខហួរ មនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៊ី និងជាអតីតអនុប្រធានគណបក្សសង្រ្គោះ​ជា​តិ បានរត់ទៅដល់ស​ហ​រដ្ឋ អាមេរិកវិ​ញហើយ នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១៩ ក្រោយផែនការប៉ុ​ន ប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលក​ម្ពុ​ជា បានបរាជ័យនៅលើទឹក​ដី​ប្រទេ​សថៃ តាមរយៈអាជ្ញាធរថៃបិទមិនឲ្យចូល​ទឹ​កដី​របស់ខ្លួន។ លោកស្រី ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួ​យ​ចំនួន​ ដែល​កំពុងមានវត្ត​មា​ននៅ​ ក្នុងតំបន់អាស៊ីក៏មិនទា​ន់​​ហ៊ា​ន​ធ្វើ​​​ដំណើរ​ដោយសេ​រីទេ ព្រោះ​អាចប្រឈមមុខនឹងកា​រ​​ចា​​ប់ប​ញ្ជូន ឬត្រូវបានគេប​ណ្តេញ​​​ចេញ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ អនុប្រធាន គណបក្សសង្គ្រោះជាតិ សូម​ជ​ម្រាបជូ​នប​ងប្អូនពលរដ្ឋខ្មែរទាំងនៅក្រៅ​ប្រទេស និងក្នុងប្រទេសកម្ពុជាថា “ខ្ញុំបានមកដល់ទឹកដីសហរដ្ឋអាមេរិកវិញហើ​យ​បន្ទាប់ពីត្រូវបានអាជ្ញា​ធរថៃបា​ន​ហាមឃា​ត់មិ​នឱ្យខ្ញុំឆ្លងព្រំដែន ឬចាកចេញពីព្រលានយន្តហោះឡើយ ​ដោ​យបានលើកហេតុផល​ថា ខ្ញុំស្ថិតនៅក្នុងបញ្ជីខ្មៅដែលត្រូ​វ​បានហា​ម​ឃាត់។ ជំនួសដោយការធ្វើដំណើរទៅកា​ន់​ទីក្រុ​ងហ្សា​ការតា ប្រទេ​ស​ឥណ្ឌូ​នេស៊ី ដែលអាចត្រូវអាជ្ញាធរនៅទីនោះ​ បណ្តេញចេញម្តងទៀត ខ្ញុំ​បានសម្រេចចិត្តវិលត្រឡប់ត្រឡ​ប់ម​កកា​ន់​សហរ​ដ្ឋអាមេរិក។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួ​យ​ចំនួន ដែលកំពុងមានវត្ត​មា​ននៅ​ ក្នុងតំបន់អាស៊ីក៏មិនទា​ន់​ហ៊ាន​ធ្វើ​ដំណើរ​ដោយសេ​រីទេ ព្រោះអាចប្រឈមមុខនឹងការ​ចា​ប់ប​ញ្ជូន ឬត្រូវបានគេប​ណ្តេញ​ចេញ។

លោកស្រី សូមជ​ម្រាបថា ក្នុងនាមជាប្រធានគណៈកម្មការរៀបចំដំ​ណើ​រវិ​វត្តន៍របស់លោកប្រ​ធានស្តីទីគណបក្សសង្គ្រោះជាតិ សម រង្ស៊ី មើលឃើញថា ស្ថា​នភា​ពនៃការវិលត្រឡប់មកវិញនេះប្រឈម​មុ​ខនឹងបញ្ហាជា​ច្រើន ដូចជាចំណាត់ការផ្លូវច្បាប់រ​ប​ស់រ​ដ្ឋាភិបាល នៃប្រទេសនានារាប់ទាំងរ​ប​បក្រុ​ងភ្នំពេ​ញប្រឆាំ​ងនិ​ងថ្នា​ក់ដឹកនាំគណបក្សសង្គ្រោះជាតិ​ ដោយចោទប្រកាន់ពីបទឧប​ឃា​ត និង​ការរួ​មគំ​និតក្បត់ ក៏ដូចជាការបែកបាក់ផ្ទៃក្នុងខ្ទេច​ខ្ទី​នៃគ​ណបក្សសង្គ្រោះជាតិទាំងរចនាសម្ព័ន្ធចា​ស់​ ដែលជាការចងសម្ព័ន្ធភា​ព​ជា​មួយ
លោកប្រធាន​ កឹម សុខា និងរចនាសម្ព័ន្ធថ្មី​ក្រោ​យលោកប្រធាន សម រង្សី បានឡើងដឹកនាំគណប​ក្ស​សង្គ្រោះជាតិ ក្នុងនាមប្រធានស្តីទីតា​ម​រយៈ​សន្និបាតពិភពលោ​ក បក្សសង្គ្រោះជាតិ​ កាលពីខែធ្នូឆ្នាំ២០១​៨។

ការលំបាកនេះ ដោយសារតែមួយផ្នែ​ក​ផែនការបដិវត្តន៍ពណ៌​ ដែលរៀ​បចំឡើងក្រោមលេសនៃកា​រវិល​ត្រឡ​ប់មកវិញរបស់លោក​ប្រ​ធាន​ សម រង្ស៊ី ត្រូវបានបែកកា​រណ៍ ហើយសកម្មភាពដែលបាន​ទ​ទួលផែនការផ្ទាល់ពីលោក​ប្រ​ធាន នៅប្រទេសម៉ាឡេស៊ីខ្លះ​ត្រូ​វបា​នចាប់​ខ្លួន និងខ្លះទៀតត្រូវបា​ន​រត់គេ​ចខ្លួន។
ក្នុងនាមជាប្រធានគណៈកម្មការមាតុភូមិនិ​វ​ត្តន៍ លោកស្រី មូរ សុខហួរ សូមអំពាវនាវដល់សកម្មជ​ន សូ​មផ្អាកផែនកា​រនៃ​ការវិល​ត្រ​ឡប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលកំណត់ដោយលោកប្រធា​ន​ សម រង្ស៊ីសិនដើម្បី​ការ​ពារខ្លួនពីសំណាញ់ច្បា​ប់។

លោកស្រី មូរ សុខហួរ ដែលពេលនេះបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកវិញ​ហើ​យ នេះបើតាមការអះអាងរបស់ ​លោក ស្រីប្រាប់វិទ្យុបារាំងអ​ន្ត​រជាតិ RFI យ៉ាងដូច្នេះ។ កាលពីយប់ថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០១៩ លោកស្រី មូរ សុខហួរ បានសារភាពថា​ ​លោកស្រីពិតជាត្រូវនគរបាលអ​ន្តោ​រប្រ​វេសន៍​ថៃ មិនអនុញ្ញាតឱ្យចូលទៅកាន់ ​ប្រទេសថៃពិត​ប្រា​កដមែន។ លោកស្រី មូរ សុខហួរ បានអះអាងឲ្យដឹងយ៉ាង​ដូ​ច្នេះថា ពួកគេបានឱ្យខ្ញុំស្ថិតនៅក្នុងបន្ទប់ពិ​សេ​សមួ​យ ពួកគេ (អាជ្ញាធរថៃ) នៅតាមឃ្លាំមើលខ្ញុំ​ ​ហើយបន្ទាប់មកទៀត​បុ​គ្គលិ​កក្រុម​ហ៊ុនអាកាសចរណ៍ Malaysian Airlines បានប្រឹងប្រែងស្វែ​ង​រក​ជើងហោះ​ហើរ​ថ្មី ឱ្យខ្ញុំត្រឡប់ទៅកាន់ទីក្រុ​ង​គូឡា​ឡាំពួ​រវិញ។ នគរបាលអន្តោប្រវេសន៍ថៃ​ ​កាលពីរសៀលថ្ងៃទី២​០ ខែតុលា ឆ្នាំ ២០១៩ បានបិទមិនឱ្យលោ​ក​ស្រី មូរ សុខហួរ ហោះចូលទៅកាន់ប្រទេសរ​ប​ស់ខ្លួ​ននោះទេ ដោយសារតែលោក ស្រី​មានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួ​យ​ទណ្ឌិ​ត សម រង្ស៊ី មេរដ្ឋប្រហារខុ​ស​ច្បាប់ប្រឆាំងរាជរដ្ឋាភិបាល​ក​ម្ពុជា​។
លោកស្រី មូរ សុខហួរ ជាអតីតអនុប្រធានគណបក្សសង្រ្គោះ​ជា​តិ គឺជាបុគ្គលសំខាន់មួយ​រូ​ប ក្នុ​ងកា​រចូលរួមរៀបចំផែនការធ្វើរដ្ឋប្រហារខុសច្បាប់​រ​ប​ស់ លោក សម រង្ស៊ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល​ស្រ​បច្បាប់​រប​ស់ក​ម្ពុជា ។ កាលពីពេលថ្មីៗនេះរាជ​រ​ដ្ឋាភិបា​ល​កម្ពុជា តាមរយៈក្រសួងការបរទេ​ស​ និងសហប្រតិបត្តិកា​រ​អ​ន្តរ​ជាតិ បានបញ្ជូនសាលដីកាអំពីកា​រ​ចាប់ខ្លួ​ន​លោក សម រង្ស៊ី និងបក្ខពួកទៅកាន់ ​ប្រទេសជា​សមា​ជិក​អាស៊ា​នទាំង​អស់​រួ​ចហើយ។ ផ្អែកតាម មាត្រា២ នៃធម្មនុញ​អា​ស៊ាន បានចែងថា រដ្ឋជាសមាជិកអាស៊ា​ន​ មិនត្រូវចូលរួមក្នុ​ង​គោលនយោបាយ ឬសកម្មភាពណាមួយ ដែល​រួ​មមា​ន​ការ​ដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឱ្យ​រ​ដ្ឋ​សមា​ជិកអា​ស៊ាន ឬរដ្ឋមិនមែនជាសមា​ជិ​កអា​ស៊ាន​ ឬឱ្យតួអង្គដទៃទៀ​ត​ដែល​ពុំ​មែនជារដ្ឋ គំរាមគំហែងដល់អ​ធិ​បតេ​យ្យភាព បូរណភាពទឹកដី ​ឬស្ថិរ​ភាពសេ​ដ្ឋកិច្ច និងនយោបាយរបស់រដ្ឋ​ស​មាជិ​កអាស៊ាន​ណាមួយ​ឡើយ។ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេ​ញ​ បានចេញដីកាប​ង្គា​ប់ឱ្យ​ចាប់​ខ្លួនទ​ណ្ឌិត សម រង្ស៊ី និងភរិយា រួមនិងមនុស្សជំនិត៧​រូ​បផ្សេង​ទៀត​ ពាក់​ព័ន្ធ​នឹងការប៉ុនប៉ងធ្វើរដ្ឋប្រ​ហា​រផ្តួ​លរំ​លំរាជ​រដ្ឋាភិ​បាល​កម្ពុជា។ ជនដែលត្រូវបានតុលាការប​ង្គា​ប់ឱ្យ​សមត្ថកិច្ចចាប់ខ្លួននេះរួម​ ​មាន ៖ ទណ្ឌិត សម រង្ស៊ី និងភរិយា លោកស្រី ជូឡុង សូមួរ៉ា, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។ ជនត្រូវចោទទាំង៩រូប ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ ក្នុងសំណុំរឿងព្រ​ហ្ម​ទ​ណ្ឌពី​បទ ឧបឃាត ដោយ​យោ​ងតា​ម​មាត្រា ២៧ និង ៤៥១នៃក្រមព្រហ្មទណ្ឌ៕​ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង