ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនុំពាក្យសម្តីជាង ១០ឆ្នាំ​ ប្អូនថ្លៃ ទាញកាំភ្លើង បាញ់សម្លាប់បងថ្លៃ​

99

​ភ្នំពេញ៖ ដោយសារគំនុំពាក្យសម្តីជាង ១០ឆ្នាំហើយ​ ប្អូនថ្លៃ បានទាញកាំភ្លើង បាញ់សម្លាប់បងថ្លៃខ្លួនឯងចំនួន៣គ្រាប់ វេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ នៅជិតភ្លើងស្តុបណូគៀរ ខណ្ឌទួលគោក។

មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ឃាត​កម្មនេះកើតឡើងរវាងប​ង​ប្អូនថ្លៃ តែជនដៃដ​ល់​ បានចូលសា​រភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ហើយ​។

ជនដៃដល់ បាននិយាយសារភាពថា “ខ្ញុំបាញ់៣ ទៅ៤គ្រាប់ ត្រូវ៣គ្រាប់។ គំនុំជាង ១០ឆ្នាំហើយ គំ​នុំ​ពាក្យសម្តី ធ្វើអីក៏ខុស និ​ងមាន​សម្ពា​ធខា​ងគ្រួ​សារ​ខ្លាំង។ ខ្ញុំហៅគាត់ហូ​បស្រា​បៀ​រ មួយកំប៉ុង​ទៅ ហើយខ្ញុំថាខ្ញុំលើ​កលែ​ងឲ្យ​គាត់​។ គាត់នៅតែនិ​យា​យពា​ក្យមិ​នល្អ ចំពោះខ្ញុំទៀ​ត ​ខ្ញុំ​ក៏បាញ់សម្លាប់គាត់ចោលទៅ៕

អត្ថបទដែលជាប់ទាក់ទង