ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងការរៀបចំរចនាសម្ព័ន្ធសម្រាប់ការ តាមដានត្រួតពិនិត្យរោងចក្រផលិតបេតុង

83

ខេត្តព្រះសីហនុ៖  នៅសាលាខេត្តព្រះសីហនុនាព្រឹកថ្ងៃសៅរ៍ទី២៦ខែតុលាឆ្នាំ២០១៩លោកឡៅទិព្វសីហារដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុលោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំណែនាំពាក់ព័ន្ធការពង្រឹងការរៀបចំរចនាសម្ព័ន្ធសម្រាប់ការតាមដានqត្រួតពិនិត្យរោងចក្រផលិតបេតុងក្នុងខេត្តព្រះសីហនុ។

     លោកអភិបាលខេត្តមានប្រសាសន៍ថារដ្ឋបាលខេត្តគាំទ្រដល់ការចូលរួមរបស់បងប្អូនម្ចាស់រោងចក្រផលិតបេតុងទាំងអស់ដែលបានដំណើរការវិនិយោគនៅខេត្តព្រះសីហនុប៉ុន្តែការវិនិយោគនោះមិនត្រូវបង្កឱ្យមានហានិភ័យអ្វីកើតឡើងនោះទេ។ជាមួយនោះលោក អភិ បាលខេត្តណែនាំឱ្យម្ចាស់រោងចក្រត្រូវបង្កើតមន្ទីរពិសោធន៍ក្នុងរោងចក្រដោយខ្លួនឯងដើម្បីពង្រឹងការតាមដានត្រួតពិនិត្យគុណភាពនិងរចនាសម្ព័ន្ធនៃចង្វាក់ផលិតកម្មបេតុងក្នុងរោងចក្ររបស់ខ្លួន។រាល់ដំណើរការសកម្មភាពអាជីវកម្មរោងចក្រទាំងអស់ត្រូវអនុវត្តឱ្យបានតាមបទដ្ឋានបច្ចេកទេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ដើម្បីធានាអោយមានសុវត្ថិភាពនិងគុណភាព។រោងចក្រទាំងអស់ដែលផលិតបេតុងត្រូវមានឧបករណ៍សំរាប់ត្រួតពិនិត្យតេស្តគុណភាពខ្សាច់មុននឹងយកទៅផលិតបេតុងសម្រាប់ផ្គត់ផ្គង់ដល់អតិថិជនរាល់រោងចក្រត្រូវមានវិញ្ញាបនប័ត្រដែលចេញពីមន្ទីរពិសោធន៍ដែលបានវាយតម្លៃទៅលើចង្វាក់ផលិតកម្មរោងចក្រនីមួយៗត្រូវមានបញ្ជីសម្រាប់កត់ត្រារាល់ការផ្គត់ផ្គង់ដល់អតិថិជននិងការដ្ឋាន។

អត្ថបទដែលជាប់ទាក់ទង