ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះផ្ទះទិញលក់កម្ទេច ក្រណាត់រោងចក្រដោយសារចោលកន្ទុយបារី

301

ភ្នំពេញ៖នៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ថ្ងៃសោរ៍១៣រោចខែអស្សុជឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩មានអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះល្វែងស្ថិតនៅភូមិត្រពាំងអណ្តូងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ:​ លីចាន់ថុលភេទប្រុសអាយុ៤០ឆ្នាំមុខរបរទិញលក់កំទិចក្រណាត់រោងចក្រដោយមូលហេតុ​ :​  ចោលកន្ទុយបារី  ប្រភេទសំណង់រោងដែកប្រក់ស័ង្កសីទំហំ(០៤ម៉ែត្រx ០៦ម៉ែត្រ) បណ្តាលឲ្យឆេះខូចខាតសម្ភារ:​ ឆេះកម្ទេចក្រណាត់អស់ទាំងស្រុងនឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ

ករណីនេះប្រើរថយន្តការិយាល័យអគ្គិភ័យចំនួន០៦គ្រឿង​​​ ប្រើប្រាស់ទឹកអស់០២ឡានស្មើនឹង០៨ម៉ែត្រគូប។

រថយន្តអគ្គិភ័យតម្រួតបញ្ជាចំនួន​ ​០២គ្រឿង​ ​​​ប្រើប្រាស់ទឹកអស់០២ឡានស្មើនឹង១០ម៉ែត្រគូប។រថយន្តអគ្គិភ័យអង្គភាព៩១១ចំនួន​ ​០២គ្រឿង​​ ​​​ប្រើប្រាស់ទឹកអស់០២ឡានស្មើនឹង០៨ម៉ែត្រគូប។  រថយន្តបុរីសង្ឃឹមថ្មី០៤គ្រឿងពុំបានប្រើប្រាស់ទឹក

អត្ថបទដែលជាប់ទាក់ទង