ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តព្រះសីហនុ បន្តតាមស្វែង រកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅលើកោះរ៉ុង

80

ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា លោក ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រីថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ នាថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩នេះ បានបន្តតាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនកាលពីម៉ោង៣,៣០ទៀប ភ្លឺថ្ងៃទី២៤តុលា២០១៩ ក្រោយបញ្ចប់ពិធីជប់លៀងមួយនៅកោះរ៉ុង ។

   ចំពោះមុខនេះកំលាំងគ្រប់ផ្នែកកំពុងតាមរក តាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ឆ្នេរថ្មនិងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង។
   លោក ណុប បញ្ញា ស្នងការរងនគរបាល និយាយថា គេបានឃើញនារីនោះ ចុងក្រោយមុនបាត់ខ្លួននៅម៉ោង៣,៣០ទៀប ភ្លឺថ្ងៃទី២៤តុលា២០១៩ ក្នុងពិធីជប់លៀងមួយនៅកោះរ៉ុង ក្រោយមកក៏បាត់ដំណឹងតែម្តង។នារីដែលបាត់ខ្លួននេះមានមិត្តភក្ត័ ម្នាក់ជាជនជាតិហូឡង់ ដែលទើបស្គាល់គ្នានៅពេលមកលេងកម្ពុជានេះ។នាងមានឱពុកធ្វើការនៅវៀតណាម។
កន្លែងបាត់ខ្លួនជាភូមិដែលមានកម្មករសំណង់ច្រើនរស់នៅរយៈពេលវែង។
   លោក ណុប បញ្ញា បន្ថែមថា កន្លងមកធ្លាប់មានភ្ញៀវបរទេសក្រោយពីទុកឥវ៉ាន់នៅកន្លែងស្នាក់ហើយគាត់ដើរលេងតាមព្រៃ៤,៥ថ្ងៃក្រោយមកក៏ត្រឡប់មកវិញ៕
អត្ថបទដែលជាប់ទាក់ទង