ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេប៉ុស្ដិ៍ទឹកថ្លាម្នាក់បាញ់សម្លាប់ខ្លួនឯង

43

 

បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៧ មិង៣០នាទីយប់ថ្ងៃទី២៦ តុលា ២០១៩ មានករណីមន្រ្តីនគរបាលម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងស្លាប់ក្នុងថ្លុកឈាមគួរអោយអាសូរបង្ករការភ្ញាក់ផ្អើល ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

សពជនរងគ្រោះឈ្មោះ ប៊ូ រិទ្ធី ជាមេប៉ុស្តិ៍សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ អាយុ៣៥ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

មូលហេតុ: មានវិបត្តិក្នុងគ្រួសារ ដោយជនរងគ្រោះបានប្រើកាំភ្លើងខ្លីម៉ាកK54 បាញ់ក្បាលខ្លួនឯង។

បច្ចុប្បន្នសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើ កោសលវិច្ច័យ និងប្រគល់សពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង