ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជំទាវ ម៉ែន សំអន ចូលរួមពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩

58

ភ្នំពេញ៖ បន្ទាប់ពីកិច្ចដំណើរប្រកួត ប្រជែងចម្រៀងខ្មែរជាសកល ទាំងផ្នែកបុរាណ និងសម័យ រវាងបេក្ខជន បេក្ខនារីដែលទទួលជ័យលាភីពីតាមបណ្តារាជធានី ខេត្ត និងក្រៅប្រទេស នៅក្នុងវគ្គជម្រុះ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត និងវគ្គផ្តាច់ព្រ័តត្រូវបានបញ្ចប់រួចមក នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅសាលមហោ ស្រពកោះពេជ្រ គណៈកម្មការអន្តរក្រសួង រៀបចំមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលបានប្រារព្ធពិធីបិទមហោស្រពប្រឡងចម្រៀងខ្មែរជាសកលលើកទី៥ ឆ្នាំ២០១៩ ក្រោមអធិបតី ភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា។
សូមបញ្ជាក់ថា បេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័តនេះ មានចំនួន២០រូប បុរសចំនួន១០រូប ស្រ្តីចំនួន១០រូប (ផ្នែកចម្រៀងបុរាណចំនួន១០រូប និងសម័យចំនួន១០រូប)។ក្នុងនោះ ជ័យលាភីផ្នែកចម្រៀងសម័យ – ជ័យលាភីលេខ១ត្រូវបានទៅលើ៖ បេក្ខជន គឹម សុឃឿន (ខេត្តបន្ទាយមានជ័យ) និងបេក្ខនារី វង្ស ម៉ាលីន (ប្រទេសកាណាដា)- ជ័យលាភីលេខ២ត្រូវបានទៅលើ៖ បេក្ខជន ពេជ្រ ប៊ុន ថន (ខេត្តបាត់ដំបង) និងបេក្ខនារី អ៊ាង សុធា (ខេត្ត តាកែវ) ជ័យលាភីលេខ៣ត្រូវបានទៅលើ៖ បេក្ខជន នួម វាសនា (ខេត្តប៉ៃលិន) និងបេក្ខនារី ធឿន សុគន្ធារី( ប្រទេសបារាំង)។ជ័យលាភីផ្នែកចម្រៀងបុរាណ៖ -ជ័យលាភីលេខ១ត្រូវបានទៅលើ៖ បេក្ខជន ឌុល វណ្ណៈ (ខេត្តកំពង់ស្ពឺ) និង បេក្ខនារី ឈុន ធីតា (ប្រទេសបារាំង) ជ័យលាភីលេខ២ត្រូវបានទៅលើ៖ បេក្ខជន ឌន ស៊ីណា (ខេត្តតាកែវ) និងបេក្ខនារី វ៉ាន់ ភ័ក្រ (ខេត្ត ប៉ែលិន) ជ័យលាភីលេខ៣ត្រូវបានទៅលើ៖ បេក្ខជន ហម ច័ន្ទធឿន (ខេត្តសៀមរាប) និងបេក្ខនារី សាត់ ដានី (ខេត្ត តាកែវ)។ ជាមួយនេះបេក្ខជន បេក្ខនារីដែលទទួលរង្វាន់កិត្តិយសមានចំនួន៨រូប ក្នុងនោះ រង្វាន់កិត្តិយសផ្នែកចម្រៀងសម័យ៖
– លេខ៤ត្រូវបានទៅលើ៖ បេក្ខជន ខុន រតនា (សហរដ្ឋអាមេរីក) និងបេក្ខនារី សុខ សុផល (ខេត្ត កំពង់ឆ្នាំង)-លេខ៥ត្រូវបានទៅលើបេក្ខជន ជ័យ សុភ័ក្រ (ខេត្ត កំពង់ស្ពឺ) និងបេក្ខនារី អ៊ុក សុវណ្ណលី (ខេត្ត បាត់ដំបង) រង្វាន់កិត្តិយសផ្នែកចម្រៀងបុរាណ លេខ៤ត្រូវបានទៅលើ៖ បេក្ខជន ត្រេន លីម (ខេត្ត ព្រៃវែង) និងបេក្ខនារី វឿន ដាលីន (ខេត្ត រតនគីរី) លេខ៥ត្រូវបានទៅលើ៖ បេក្ខជន ង៉ុក ប៊ុនហឿន (ខេត្ត បន្ទាយមានជ័យ) និងបេក្ខនារី អ៊ឺម ធានិត (រាជធានី ភ្នំពេញ) ៕ ដោយ ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង